វៀតណាមនឹងបន្តម្ចាស់ការចូលរួមយ៉ាងសកម្មទៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ

វៀតណាមនឹងបន្តម្ចាស់ការចូលរួមយ៉ាងសកម្មទៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសលោក Pham Binh Minh

(VOVworld)-វៀតណាមនឹងបន្តស្វិតស្វាញនឹងទិសស្លោក “ធ្វើជាមិត្តជាមួយប្រទេស
 ទាំងអស់” ពហុបែប ពហុភាគី ដោយឈរលើមូលដ្ឋានឯករាជ្យ ម្ចាស់ការ ត្រៀមជា
 ស្រេចប្រឈមមុខនឹងរាល់ការសាកល្បងក្នុងឆ្នាំ២០១៧ ដើម្បីជម្រុញដំណើការធ្វើ
 សមាហរណកម្មអន្តរជាតិ។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសវៀតណាមលោក Pham Binh Minh ក្នុងការឆ្លើយសម្ភាសន៍ជាមួយសារ ព័ត៌
មាននាថ្ងៃទី៥មករា។ លោក Pham Binh Minh បានលើកច្បាស់ថា៖ ឆ្នាំ២០១៦ ជា
ឆ្នាំដែលវៀតណាមអាចអនុវត្តជាក់ស្តែងនូវក្របខ័ណ្ឌដៃគូលើគ្រប់ជ្រុងជ្រោយនិង
យុទ្ធសាស្ត្រ។

        “ថ្នាក់ដឹកនាំប្រទេសធំៗមួយចំនួនដូចជា ប្រធានាធិបតីរុស្ស៊ី អគ្គលេខាបក្ស
និង ជាប្រធានរដ្ឋចិន ប្រធានាធិបតីអាមេរិក បារាំង ជប៉ុននិងកូរ៉េខាងត្បូង សុទ្ធតែ
មក បំពេញទស្សនកិច្ចការងារនៅវៀតណាម ហើយថ្នាក់ដឹកនាំវៀតណាមក៏អញ្ជើញ
ទៅ បំពេញទស្សនកិច្ចនៅប្រទេសទាំងអស់នេះផងដែរ។ ដំណើរទស្សនកិច្ចទៅវិញ
ទៅ មកនេះ នឹងរួមចំណែកក្នុងការអនុវត្តរាល់វិធានការជាក់ស្តែងដើម្បីបង្កើនទំ
នាក់ទំនង ។ ជារួម គឺក្នុងឆ្នាំ២០១៦ ជាឆ្នាំពោរពេញទៅដោយសកម្មភាពកិច្ចការ
បរទេសពហុ ភាគីសំខាន់ៗ”។

        ក្នុងឆ្នាំ២០១៧​វៀតណាមនៅបន្តអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ
 ម្ចាស់ការ ដំដៅបង្កើតបរិយាកាសសន្តិភាពស្ថិរភាព។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ការបរទេសលោក Pham Binh Minh អញ្ជើញលើកច្បាស់ថា៖

        “ក្នុងឆ្នាំ២០១៧នេះ​ទិសស្លោករបស់វៀតណាមគឺស្វិតស្វាញនឹងគោលមាគ៌ា
 “ធ្វើជាមិត្តជាមួយប្រទេសទាំងអស់” ពហុបែប ពហុភាគីឈរលើមូលដ្ឋានឯករាជ្យ
ម្ចាស់ការនិងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។​គោលដៅរបស់យើងគឺរក្សាសន្តិ
 ភាព ស្ថិរភាព។វៀតណាមនឹងបន្តធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង ជាមួយ
ប្រទេសនានាក្នុងក្របខ័ណ្ឌនៃដៃគូលើគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ ជាពិសេស
ជាមួយប្រទេសជិតខាងនិងប្រទេសធំៗសំខាន់មួយចំនួន”។

        ឆ្នាំ២០១៧ វៀតណាមបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ០៦នៃសន្និបាត
មជ្ឈឹមលើកទី៤ នោះគឺធ្វើសមាហរណកម្មអន្តរជាតិ បន្តម្ចាស់ការចូលរួមទៅក្នុង
 បណ្តាយន្តការពហុភាគីនិងអនុវត្តល្អគោលនយោបាយធ្វើសមាហរណកម្មអន្តរ
ជាតិ​របស់បក្សនិងរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ