វៀតណាមនិងបូលីវីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


(VOV)_គណះប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយឧបនាយករដ្ឋ​មន្ត្រី លោក 
Vu Van Ninh បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅបូលីវី ពីថ្ងៃទី ៥​ដល់ថ្ងៃទី ៧ធ្នូ។នេះ
គឺជាដំណើរទៅ​ទស្សនកិច្ចជាន់ខ្ពស់បំផុតរបស់​ថ្នាក់ដឹកនាំវៀតណាមមកដល់បូលីវី តាំង ពីពេលប្រទេសទាំងពពីរបង្កើត​ទំនាក់ទំនងការទូតមក។
          ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចលើកនេះ នាថ្ងៃទី ៥ធ្នូ នៅ​ទីក្រុងLa Paz ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានជួប​សន្ទនា​ជាមួយ រដ្ឋមន្ត្រីការបរទេសបូលីវី David
Choquehuanca ។ នៅទីនេះ ​ឧបនាយករដ្ឋមន្ត្រី Vu Van Ninh  បានអះអាងថា៖ រដ្ឋាភិបាល
វៀតណាមជា​និច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ច សហ ប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសមិត្តអាមេរិកឡាទិន ដែលក្នុងនោះមានបូលីវី 
ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ​ស្ថិរភាព កិច្ចសហ ប្រតិបត្តិការនិងអភិវឌញឍន៍របស់តំបន់ទាំងពីរ។ បន្ទាប់ពីជំនួបនេះ ឧបនាយករដ្ឋមន្ត្រី
 Vu Van Ninh បានធ្វើជាក្សិលសាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដី
ពីពាណិជ្ជ កម្ម វិនិយោគរវាងអនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ ពាណិជ្ជកម្មវៀតណាមលោក
Tran Tuan Anh និង​អនុរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកផ្នែកឧស្សាហកម្មបរទេសនិងធ្វើ សមាហរណកម្ម បូលីវី Clarems Endara ​។

វៀតណាមនិងបូលីវីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
វៀតណាមនិងបូលីវីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ(TTXVN)


          នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានមាន​ជំនួបសន្ទនាជាមួយដំណាងបណ្ដាអង្គភាពអាជីវកម្មបូលីវី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ