វៀតណាមនិងប៊ុលហ្គារីចេញសេចក្ដីថ្លែងការណ៍រួម

(VOV)_វៀតណាមនិង ប៊ុលហ្គារីបានចេញសេចក្ដីថ្លែងការណ៍រួម​ ក្នុងឱកាស
ប្រធានា ធិបតីប៊ុលហ្គារី Rosen Plevneviev បាន​​អញ្ជើញមកបំពេញទស្សនកិច្ចនៅ
វៀតណាម។ សេក្ដីថ្លែងការរួមនេះ បានអះអាងច្បាស់នូវការបន្តបង្កើនការផ្លាស់ប្តូរ
គណះ ប្រតិភូជាន់ខ្ពស់ដើម្បីបង្ហាញការប្តេជ្ញាចិត្តអំពីនយោបាយ។ ទន្ទឹមនឹងនោះ
បង្កើនកម្លាំងចល ករដ៏សែនសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើ
គ្រប់វិស័យ។ វៀតណាមនិង ប៊ុលហ្គារី បានឯកភាពង្កើននិងពហុបែបភាវូបនីយកម្ម
កិច្ចសហប្រតិបត្តិ​ការសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ភាគីទាំងពីបានអះអាងនូវការយកចិត្ត
ទុកដាក់  បង្កលក្ខណះងាយស្រួលសំរាប់សហគមន៍ជនវៀតណាមនៅ ប៊ុលហ្គារី​ 
ក៏ដូចជាជន ប៊ុលហ្គារី នៅវៀតណាមរស់នៅនិងធ្វើការ។

វៀតណាមនិងប៊ុលហ្គារីចេញសេចក្ដីថ្លែងការណ៍រួម  - ảnh 1
វៀតណាមនិងប៊ុលហ្គារីចេញសេចក្ដីថ្លែងការណ៍រួម (vov)


នៅលើវិស័យទំនាក់ទំនងអន្តរជាតិ៖ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើតួនាទី
ជាស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព និងសន្តិសុខសកល 
ជំរុញការរីកចំរើនរបស់ខឿនសេដ្ឋកិច្ច សង្គម…។ល។ ​ភាគីទាំងពីរនឹងបង្កើនកិច្ចសហ ប្រតិបត្តិការនៅអង្គការសហប្រជាជាតិ ក៏ដូចជាបណ្ដាវេទិកានានានៅក្នុងតំបន់និង
អន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ