វៀតណាមនិងប៊ុលហ្គារីជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាព

(VOVWORLD) -នារសៀលថ្ងៃទី១៩ខែមេសា នៅទីក្រុហាណូយ សមាគមមិត្តភាពវៀត ណាម-ប៊ុលហ្គារី(នៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម) បានរៀបចំមហា សន្និបាត ទូទាំងប្រទេសលើកទី៤ អាណត្តិ ២០១៨-២០២៣។ 


មហាសន្និបាតបានបោះឆ្នោត ជ្រើសរើសគណៈកម្មការប្រតិបត្តិនីតិកាលទី៤ដោយមានសមាជិកចំនួន៥១រូប។ អគ្គនាយករង អគ្គនាយកដ្ឋានទេសចរណ៍ លោកស្រី Nguyen Thi Thanh Huong ជាប់ឆ្នោតជាប្រធានសមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារីអាណត្តិ២០១៨ -២០២៣។

        តាងនាមគណៈអធិបតីសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាព វៀត ណាម អនុ ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោក Bui Khac Son បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសមាគមមិត្តភាព វៀតណាម-ប៊ុលហ្គារីទទួល បានលើវិស័យសន្តិភាព សាមគ្គីភាព មិត្តភាពនិងសហប្រតិបត្តិការជាមួយប្រជាជន ប៊ុលហ្គារី។

        ជូនពរសមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារីដែលបានរៀបចំប្រ កបដោយ ជោគជ័យមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ អាណត្តិ ២០១៨-២០២៣ ភារៈធាវីស្ថានទូតប៊ុលហ្គារី ប្រចាំនៅវៀតណាម Marinela Petkova បានអះអាងថា ស្ថានទូតនឹងបន្តរួមដំណើរ ជួយឧបត្ថម្ភសមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារី ក្នុង ការអនុវត្តរាល់សកម្មភាព សំដៅជម្រុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិ គារលើគ្រប់វិស័យរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ប៊ុលហ្គារីផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ