វៀតណាមនិងប៊ែលហ្សិកបង្កើនកិច្ចសហប្រតិបត្តិការ
(VOVworld)-នាថ្ងៃទី២៣វិច្ឆិកា នៅទីស្នាក់ការក្រសួងការបរទេសប៊ែលហ្សិកនៅ
ទីក្រុង Brussels បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចំរុះ សម្រាប់
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម- ប៊ែលហ្សិក។ថ្លែងមតិនៅទីនេះ អនុរដ្ឋ
មន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានអះអាង
ថា វៀតណាមវាយតម្លៃខ្ពស់ទំនាក់ទំនងលើគ្រប់វិស័យជាមួយ ប៊ែលហ្សិកជាពិសេស
លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ។ នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបាន
ពិភាគ្សាអំពីបណ្តាគំរោងការកំពុងបានអនុវត្ត និងសំណើរសម្រាប់គំរោងការ
សហប្រតិបត្តិការនាពេលអនាគត។
តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមជាមួយប៊ែលហ្សិកទទួលបាន ២ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។បែលហ្ស៊ីកកំពុងឈរលំដាប់ថ្នាក់ទី៦ ក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់វៀតណាមក្នុងEU។ ការវិនិយោគរបស់ ប៊ែលហ្សិក
នៅវៀតណាមទទួលបានចំនួន៤២០លានដុល្លារអាមេរិកដោយមាន គំរោងការណ៍
ចំនួន៥៩គំរោង៕