វៀតណាមនិងបេឡារុសបង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គការសហជីព

វៀតណាមនិងបេឡារុសបង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គការសហជីព - ảnh 1
(រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី២៤ វិច្ឆិកា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen
Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសម្ព័ន្ធសហជីព
បេឡារុសដឹកនាំដោយលោកប្រធានសម្ព័ន្ធ Mikhail Orda ដែលកំពុងអញ្ជើញមក
បំពេញទស្សនកិច្ចនៅវៀតណាម។លោកស្រី Nguyen Thi Doan បានអះអាងថា បក្ស
 រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីរវាង
ប្រទេសទាំងពីរហើយចាត់ទុកនេះជាគ្រឹះស្ថានដើម្បីជំរុញទំនាក់ទំនងសហប្រតិ
បតិ្តការទ្វេភាគី។លោកស្រីមានគោលបំណងថា អង្គការសហជីពនៃភាគីទាំងពីរ
នឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវឯកសារដែលត្រូវបានចុះហត្ថលេខា
ក៏ដូចជាបង្កលក្ខណៈងាយស្រួលដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជួយឧបត្ថម្ភគ្នា
ទៅវិញទៅមក រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិង
 ទេសចរណ៍រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ