វៀតណាមនិងម៉ិចស៊ីកូបានផ្លាស់ប្តូរបទពិសោធលើវិស័យព័ត៌មានកិច្ចការបរទេស

(VOVWORLD) - ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមេសា គណៈប្រតិភូនៃគណៈកម្មការព័ត៏មាន កិច្ចការបរទេសមជ្ឈិម ដឹកនាំដោយអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ Pham Van Linh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ិកស៊ិក ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើ វិស័យព័ត៌មានកិច្ចការបរទេស។

 

វៀតណាមនិងម៉ិចស៊ីកូបានផ្លាស់ប្តូរបទពិសោធលើវិស័យព័ត៌មានកិច្ចការបរទេស - ảnh 1 វៀតណាមនិងម៉ិចស៊ីកូបានផ្លាស់ប្តូរបទពិសោធលើវិស័យព័ត៌មានកិច្ចការបរទេស

ក្នុងជំនួបជាមួយ អគ្គនាយកទីភ្នាក់ងារព័ត៌មានជាតិម៉ិកស៊ិក (Notimex) លោក Alejandro Ramos Esquivel លោក Pham Van Linh បានវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់ Notimex ក្នុងការផ្សព្វផ្សាយរូបភាព និង ឃោសនា គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមដល់ប្រជាជនម៉ិកស៊ិក និងនៅតំបន់អាមេរិកឡាទីន។ លោក Pham Van Linh បានកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ Notimex ជាមួយ ទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកដោយរួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យផងដែរ។ លោក Pham Van Linh មានគោលបំណងចង់ឲ្យ Notimex ពង្រីកទំនាក់ទំនងជាមួយទីភ្នាក់ងារសារព័ត៌មាន នានារបស់វៀតណាម ដើម្បីពង្រឹងបន្ថែមទៀតក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពី ប្រទេសទាំងពីរលើវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។

ក្នុងឱកាសនេះ លោក Pham Van Linh បានប្រគល់វិញ្ញាបនប័ត្រដែលបញ្ចាក់ពីការ ចូលរួមរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៦ ដល់ លោក Alejandro Ramos ។

ប្រតិកម្មទៅវិញ

ផ្សេងៗ