វៀតណាមនឹងមានវ៉ាក់សាំងចំនួន ៥ លានដូសនៅចុងខែកុម្ភៈឆ្នាំ ២០២១

(VOVWORLD) - វ៉ាក់សាំងបង្ការកូវីដ ១៩ នេះ ត្រូវបាន ក្រុមហ៊ុន Astra Zeneca ផ្គត់ផ្គង់។ ក្រសួងសុខាភិបាលវៀតណាមបានលើកសំណើរអំពីផែនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២។ 
វៀតណាមនឹងមានវ៉ាក់សាំងចំនួន ៥ លានដូសនៅចុងខែកុម្ភៈឆ្នាំ ២០២១ - ảnh 1រូបថតៈ nhandan.com.vn

ថ្លែងនៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល គណកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ជាមួយខេត្ត ក្រុងនានា នៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈនោះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Truong Quoc Cuong បានឲ្យដឹងថា៖ នាបច្ចុប្បន្ន ក្រសួងសុខាភិបាលសម្រេចរួចរាល់បែបបទទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៃយន្តការ COVAX សកលលោក (COVAX facility)។ តាមផែនការ នៅចុងខែកុម្ភៈ វៀតណាមនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៥ លានដូសពីប្រភពចំនួន ពីរគឺ កម្មវិធី COVAX facility ជាមួយវ៉ាក់សាំងចំនួន ៤,៨៨ លានដូសនិងនាំចូលច្រើនជាង ១១៧ ០០០ ដូស។

សូមបញ្ជាក់ដែរថា វ៉ាក់សាំងបង្ការកូវីដ ១៩ នេះ ត្រូវបាន ក្រុមហ៊ុន Astra Zeneca ផ្គត់ផ្គង់។ ក្រសួងសុខាភិបាលវៀតណាមបានលើកសំណើរអំពីផែនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២។ ផែនការទី ១ គឺចាក់វ៉ាក់សាំងលើមនុស្សចំនួន ២ លាននាក់ ហើយផែនការទីពីរគឺ ចាក់វ៉ាក់សាំងលើមនុស្សចំនួន ៥ លាននាក់ ដែលជាមុខសញ្ញាអាទិភាព ពោលគឺកម្លាំងខ្សែជូរមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ