វៀតណាមនិងមីយ៉ាន់ម៉ាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ

(VOVWORLD) - នាថ្ងៃទី ១៣ ខែសីហានៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាល វៀត ណាម បានអញ្ជើញទទួលជួបជាមួយលោក Aung Soe អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមកិច្ចសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រី វៀតណាម-មីយ៉ានម៉ា លើកទី៧ ផងដែរ។ 
វៀតណាមនិងមីយ៉ាន់ម៉ាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ - ảnh 1 នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងលោក Aung Soe អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី To Lam សង្ឃឹមថា ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តរក្សានូវយន្តការសហប្រតិបត្តិការដែលមានស្រាប់  និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខនៃប្រទេសនិងតំបន់ទាំងពីរ។ លោករដ្ឋមន្រ្តីមានបំណងថា ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលភាសានិងចែករំលែកបទពិសោធន៍ក្នុងការគ្រប់ គ្រងនិងប្រយុទ្ធប្រ ឆាំងនឹងឧក្រិដ្ឋកម្ម។ ជាពិសេស សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការគាំទ្រគ្នាទៅវិញទៅមកនៅឯបណ្តាវេទិកាអន្តរជាតិ ទៀតផង។

ចំណែកលោក Aung Soe ចង់អោយនាពេលខាងមុខនេះ ទំនាក់ទំនងកិច្ចសហប្រតិ បត្តិការរវាងភាគីទាំងពីរនឹងបន្តអភិវឌ្ឍ ដោយរួមចំណែកធានាសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ និងលើពិភពលោក។

ក្នុងថ្ងៃដដែល ក្រសួងនគរបាលវៀតណាមបានទទួលរៀបចំកិច្ចសន្ទនាថ្នាក់អនុរដ្ឋ មន្រ្តីទី ៧ រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា។ នៅទីនេះភាគីទាំងពីរបានឆ្លងកាត់ទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងជំរុញ ដំណើរការចរចាដើម្បីឈានដល់ការចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀង ដើម្បីបង្កើតមូលដ្ឋានច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងក្រសួងទាំងពីរ។

ភាគីទាំងពីរបានព្រមព្រៀងរៀបចំកិច្ចសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៨ នៅប្រទេសមីយ៉ាន់ម៉ា នាឆ្នាំ ២០២០ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ