វៀតណាមនិងម៉ូសំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ

វៀតណាមនិងម៉ូសំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 1
វៀតណាមនិងម៉ូសំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ (ស្ថានទូតវៀតណាមប្រចាំនៅម៉ូសមប់ិក)


        Vovworld-គណៈប្រតិភូមន្ត្រីជាន់ខ្ពស់វិទ្យាស្ថានការពារជាតិវៀតណាម​ដឹក​នាំ
​ដោយឧត្តមសេនីយ៍ឯក Vo Tien Trung នាយកវិទ្យាស្ថានបានទៅបំពេញ​ទស្សនកិច្ច
​នៅសាធារណៈរដ្ឋម៉ូសំប៊ិកចាប់ពីថ្ងៃទី៣០មិថុនាដល់ថ្ងៃទី២កក្កដា។ នេះជាដំណើរ
ទស្សនកិច្ចដើមដំបូងរបស់គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពវៀតណាមគិត
តាំងពីប្រទេសវៀតណាមបើកស្ថានទូតនៅម៉ូសំប៊ិកនាឆ្នាំ២០០៩។ ក្នុងរយៈពេល\
បំពេញទស្សនកិច្ចនៅទីនេះ គណៈប្រតិភូបានធ្វើការជាមួយ​អនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍
ក្រសួងការពារជាតិម៉ូសំប៊ិកលោក Patricio Jose និងថ្នាក់​ដឹក​នាំ​មួយចំនួននៃក្រសួង
ការពារជាតិម៉ូសំប៊ិក។

        ផ្លាស់ប្តូរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ព​ម៉ូសំប៊ិកបានលើក​
ច្បាស់ថា ម៉ូសំប៊ិកបានវាយតំលៃខ្ពស់ការជួយឧបត្ថម្ភនិងសហប្រតិបត្តិការដ៏​ថ្លៃថ្លា
​របស់កងទ័ពវៀតណាមក្នុងវិស័យស្រាវជ្រាវយុទ្ធសាស្ត្របណ្ដុះបណ្ដាលកសាង​
កំលាំងជាដើម។

        ឧត្តមសេនីយ៍ឯក Vo Tien Trung បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួន​ជា
​ស្រេចចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយកងទ័ពប្រទេសមិត្តភក្តិប្រពៃណី
ដែលបានប្រកៀកស្មារជាមួយប្រជាជនវៀតណាមក្នុងការតស៊ូរំដោះជាតិឯកភាព
ប្រទេសជាតិមុននេះនិងបុព្វហេតុកសាងនិងការពារមាតុប្រទេសបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ