|
ទិដ្ឋភាពនៃជំនួបចរចាររវាងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី (រូបថត៖baocongthuong.com.vn) |
(VOVworld) - អញ្ជើញថ្លែងមតិនៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហ
កម្មនិងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ីលោកDatuk Seri Mustapa Mohamed នា
រសៀលថ្ងៃទី៩ ធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Xuan Phuc សង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍
ទំនាក់ទំនងជាមួយម៉ាឡេស៊ី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិ
យោគ។លោកនាយករដ្ឋមន្រ្តីមានគោលបំណងថាប្រទេសទាំងពីរឆាប់អនុម័តនិង
អនុវត្តន៍កម្មវិធីធ្វើសកម្មភាពវៀតណាម-ម៉ាឡេស៊ីដំណាក់កាល២០១៧-២០១៩
ព្រមទាំងសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈ ងាយស្រួល
បំផុតសំរាប់វិនិយោគិនបរទេសនិយាយរួមនិងវិនិយោគិនម៉ាឡេស៊ី និយាយដោយ
ឡែកដែលមកបណ្ដាក់ទិននៅវៀតណាម។
មុននោះ នៅជំនួបធ្វើការរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម
លោកTran Tuan Anh និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិ
ម៉ាឡេស៊ីលោក Datuk Seri Mustapa Mohamed ភាគីទាំងពីរបានអះអាងនូវការប្ដេជ្ញា
ចិត្តដោយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន១៥ពាន់លានដុល្លាអាមេរិក
នាឆ្នាំ២០២០៕