វៀតណាមនិងម៉ាឡេស៊ីបានចេញសេក្តីថ្លែងការរួម

វៀតណាមនិងម៉ាឡេស៊ីបានចេញសេក្តីថ្លែងការរួម - ảnh 1
វៀតណាមនិងម៉ាឡេស៊ីបានចេញសេក្តីថ្លែងការរួម (Image: baodientu.chinhphu.vn)


(VOVworld) – នាព្រឹកថ្ងៃទី ៤ មេសា បន្ទាប់ពីពិធីទទួលជួបសន្ទនាជាផ្លូវការ
នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Tan Dung បានជួបសន្ទនាជាមួយ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato Sri Mohd Najib Tun Razk ដែលកំពុងមាន
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ក្នុងជំនួបសន្ទនា ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពចុះហត្ថលេខាលើអនុស្សា
រណៈយោគយល់គ្នា (MOU) អំពីការ បង្កើនពាណិជ្ជកម្មវិនិយោគកសិកម្មរវាង
ប្រទេសទាំង ២ យ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ វៀតណាមនឹងម៉ាឡេស៊ីបាន
ឯកភាពអំពីការៀបចំសម័យប្រជុំ លើកទី ៥ នៃគណៈកម្មាធិការចំរុះទេ្វភាគី
ខាងសេដ្ឋកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យានៅម៉ាឡេស៊ីដើម្បីលាតត្រដាងបណ្ដា
កិច្ចព្រមព្រៀងដែលទទួលបាន។ ស្តីអំពី បណ្ដាបញ្ហាក្នុងតំបន់និងអន្តរជាតិ
ភាគីទាំង ២ បានអះអាងបន្តសហការយ៉ាងជិតស្និតនៅវេទិការតំបន់និងអន្តរជាតិ
និងជាមួយបណ្ដាប្រទេសអាស៊ានផ្សេងៗ ទៀតដើម្បីឆ្ពោះទៅការកសាង
សហគមន៍អាស៊ាននាឆ្នាំ ២០១៥។ ស្តអំពីបញ្ហានៅ សមុទ្រខាងកើត ថ្នាក់ដឹក
នាំទាំង ២ រូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការ រក្សាសន្តិភាពស្ថិរភាព
សេរីភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍ នៅលើសមុទ្រខាង
កើត គាំទ្រគោលជំហររួមរបស់អាស៊ានក្នុងសេចក្តីថ្លែងការ ៦ ខរបស់អាស៊ាន
អំពីសមុទ្រខាងកើត ដោះស្រាយរាល់ជំលោះដោយសន្តិវិធី ប្រតិបត្តិតាមច្បាប់
អន្តរជាតិ ជាពិសេស អនុសញ្ញារបស់ អ.ស.ប. អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២
(UNCLOS) អនុវត្តដ៏ត្រឹមត្រូវសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិ សំរាប់ភាគីនា
នានៅសមុទ្រខាងកើត (DOC) និងក្រមប្រតិបត្តិតំបន់នៅសមុទ្រ ខាងកើត
(COC) ។ ផ្លាស់ប្តូរអំពីសេចក្តីព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP)
នាយករដ្ឋមន្ត្រីទាំង ២ រូប បានឯកភាពនឹងបន្តសហការយ៉ាងជិតស្និតជំរុញ បញ្ចប់ការចរចារយ៉ាងឆាប់ៗ។ ដោយឈរលើការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុង ទំនាក់ទំនងដៃគូលើគ្រប់វិស័យ វៀតណាម-ម៉ាឡេស៊ី ថ្នាក់ដឹកនាំទាំង ២ បានឯកភាពនឹងនាំទំនាក់ទំនងទ្វេភាគីក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រុំ។បន្ទាប់ពីជំនួបសន្ទនានេះ វៀតណាមនិងម៉ាឡេស៊ីបានចេញសេក្តីថ្លែងការរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ