វៀតណាមនិងរ៉ូម៉ានីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
 លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Dacian Ciolos បានអញ្ជើញ
មក​ បំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤កក្កដា។ នៅក្នុង
កិច្ចចរចារបន្ទាប់ពីបដិសណ្ឋារកិច្ចនាព្រឹកថ្ងៃទី១២កក្កដា នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់បង្កើនទំនាក់
ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមិត្តភក្តិប្រពៃណី ក្នុងនោះ
មានរ៉ូម៉ានីផង។ រីឯនាយករដ្ឋមន្ត្រីរ៉ូម៉ានីលោក Dacian Ciolos បានសង្កត់ធ្ងន់ថា វៀត
ណាមជាដៃគូ សំខាន់របស់ រ៉ូម៉ានីនៅតំបន់អាស៊ីអាគ្នេយ៍ និងមានបំណងអភិវឌ្ឍន៍
ទំនាក់ ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យជាពិសេសលើវិស័យ
សេដ្ឋកិច្ច​ពាណិជ្ជកម្ម វិនិយោគ។

វៀតណាមនិងរ៉ូម៉ានីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជាមួយនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Dacian Ciolos


        នាយករដ្ឋមន្ត្រី លោក​ Dacian Ciolosបានអះអាងថា ក្នុងនាមជាសមាជិកសកម្ម
របស់ EU នោះ រ៉ូម៉ានីគាំទ្រចំពោះការបង្កើនទំនាក់ទំនងរវាងវៀតណាមជាមួយសហ
ភាពអឺរ៉ុប EU និងជម្រុញការបញ្ចប់ចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត
ណាម -EU (EVFTA) ព្រមទាំងជម្រុញ EU ឲ្យទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សារពេញ
លេញរបស់វៀតណាម។

        ស្តីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានចែករំលែកនូវការព្រួយ
បារម្ភចំពោះរាល់បម្រែបម្រួលនាពេលថ្មីៗ ហើយសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវដោះ
ស្រាយ ជម្លោះដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា
អង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តត្រឹមត្រូវនូវសេចក្តីថ្លែង
ការណ៍ស្តីពីការប្រ តិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងទទួលបាន
ឆាប់ៗនូវក្រមប្រតិបត្តិ តំបន់នៅសមុទ្រខាងកើត(COC)។

        បន្ទាប់ពីកិច្ចចរចារនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសម
ភាគីរ៉ូម៉ានី Dacian Ciolos បានអញ្ជើញចូលរួមសន្និសីទកាសែតនិងធ្វើក្សិណសាក្សីពិធី
 ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើបណ្តាវិស័យវប្បធម៌ អប់រំ និងថាមពល
 អគ្គិសនី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ