វៀតណាមនិងរុស្ស៊ីចែករំលែកឱកាសវិនិយោគសម្រាប់អង្គភាពអាជីវកម្ម
|
វៀតណាមនិងរុស្ស៊ីចែករំលែកឱការសវិនិយោគសម្រាប់អង្គភាពអាជីវកម្ម |
(VOVworld)-បន្តដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម នាថ្ងៃទី៧
មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្ត្រីរុស្ស៊ី លោក
Dmitry Medvedev និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានធ្វើជាសហអធិបតីវេទិការអង្គភាពអាជីវកម្មវៀតណាម-រុស្ស៊ី។ នាសព្វថ្ងៃ
រុស្ស៊ីមានគំរោងការណ៍ FDI នៅវៀតណាមចំនួន១០០គំរោង ដោយមានទុន ចុះបញ្ជីសរុបចំនួន២ពាន់លានដុល្លារ និងឈរលំដាប់ថ្នាក់ទី១៧ក្នុងចំណោមបណ្តា ប្រទេសមានការវិនិយោគនៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏ មានគំរោងការណ៍វិនិយោគនៅរុស្ស៊ីចំនួន១៩គំរោង ដោយទុនសរុបចំនួន២,៥ ពាន់លានដុល្លារអាមេរិក។ ថ្លែងមតិនៅទីនេះ លោកHoang Trung Hai បានចាត់
ទុកថា៖
“ខ្ញុំជឿជាក់យ៉ាងមុតមំាថា ដោយមានការអនុវត្តកិច្ចសន្យារបស់ថ្នាក់ដឹក
នាំនៃប្រទេសទាំងពីរ ក្នុងការអនុវត្តជាក់ស្តែងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តនិង
លើ គ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងមានការខំប្រឹងប្រែងយ៉ាងខ្លាំង។ ដោយ
ទទួល បានការអាទិភាព បណ្តាឱកាសវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម
និងរុស្ស៊ី កំពុងរងចាំសហគមអង្គភាពអាជីវកម្មវៀតណាមនិងរុស្ស៊ីផងដែរ”៕