(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តី
សហ ព័ន្ធរុស្ស៊ីលោក Dmitry Medvedev នាថ្ងៃទី៦ មេសា បន្ទាប់ពីជំនួបចរចាររបស់
នាយក រដ្ឋមន្រ្តីទាំង២រូប បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើផែនការធ្វើសកម្ម
ភាពអំពីការ អនុវត្តកម្មវិធីសហប្រតិបតិ្តការរវាងស្ថាប័នឃ្លាំមើលក្នុងវិស័យការពារ
អត្ថប្រយោជន៍ របស់អ្នកប្រើប្រាស់និងសុខុមាលភាពមនុស្សរុស្ស៊ី (Rospotrebnadzor)
និងក្រសួង សុខាភិបាលវៀតណាមក្នុងវិស័យធានាអនាម័យសំរាប់ប្រជាជនក្នុងដំ
ណាក់កាលឆ្នាំ ២០១៥-២០១៧។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល
វៀតណាមលោក Nguyen Thanh Long បានឲ្យដឹងថា៖ បណ្ដាកម្មវិធីដែលត្រូវបានចុះ
ហត្ថលេខានេះ គឺសំដៅបន្តអភិវឌ្ឍន៍ ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការក្នុង
វិស័យសុខាភិបាល ក៏ដូចជាស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាលរវាងប្រទេសទាំង
២។ក្នុងនោះ រុស្ស៊ីនឹង ជួយឧបត្ថម្ភវៀតណាមក្នុងការបង្កើនប្រព័ន្ធបន្ទប់ពិសោធន៍
ដើម្បីឃ្លាំមើលអាសន្នរោគ ធានាសុវត្ថិភាពចំណីអាហារ និងបណ្ដុះបណ្ដាលកម្មា
ភិបាលសុខាភិបាលជា សារវ័ន្តនិងជំនាញ៕