វៀតណាមនិងរុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ

វៀតណាមនិងរុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមលោក Trinh Dinh Dungទទួលជួបជាមួយឧប នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Petrovich Trutnev

(VOVworld)-នាថ្ងៃទី១៥មិនានៅទីក្រុងហាណូយ ក្នុងការទទួលជួបជាមួយឧប
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Petrovich Trutnev ដែលកំពុងបំពេញទស្សនកិច្ច
ការងារនៅវៀតណាមចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥មិនា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាមលោក Trinh Dinh Dung បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្ត
 ទុកដាក់និងផ្តល់អាទិភាពសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។
លោក Trinh Dinh Dung បានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
ពាណិជ្ជ​កម្មនិងវិនិយោគនៅមិនទាន់សក្តិសមជាមួយសក្កានុភាពនិងប្រៀបខ្លាំង
របស់ភាគី នីមួយៗនៅឡើយ។​តាមនោះ នាពេលខាងមុខ ប្រទេសទាំងពីរគប្បី
ជម្រុញកិច្ចសហប្រតិបត្តិ ការលើវិស័យនេះ។

        រីឯខ្លួនវិញ លោក Yuri Petrovich Trutnev បានយល់ព្រមចំពោះមតិរបស់
 លោក Trinh Dinh Dung អំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ
ទ្វេភាគី។ លោករូបនេះបានឲ្យដឹងថែមទៀតថា ដើម្បីសម្រេចបានគោលដៅទទួល
បានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន២០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ដូច
បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ គឺត្រូវការខិតខំប្រឹងប្រែង
យ៉ាង ខ្លាំងរបស់រដ្ឋាភិបាលក៏ដូចជាសហគ្រាសនៃប្រទេសទាំងពីរផងដែរ។
 រដ្ឋាភិបាល រុស្ស៊ីមានបំណងថា នាពេលខាងមុខ នឹងមានសហគ្រាសវៀតណាម
ជាច្រើនទៅធ្វើ ការវិនិយោគនៅរុស្ស៊ីជាបិសេសនៅតំបន់ចុងបូព៌ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ