វៀតណាមនិងរុស្ស៊ីបើកកិច្ចពិភាក្សាជាន់ខ្ពស់

(VOVWORLD) -  ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់ឌូម៉ាជាតិ សភាសហព័ន្ធរុស្ស៊ី សហព័ន្ធរុស្ស៊ី ដឹកនាំដោយលោក Vyacheslav Viktorovich Volodin ប្រធានឌូម៉ាជាតិរុស្ស៊ីបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែធ្នូ។

វៀតណាមនិងរុស្ស៊ីបើកកិច្ចពិភាក្សាជាន់ខ្ពស់ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Viktorovich Volodin (រូបថតៈ VOV)

នាព្រឹកថ្ងៃទី ២៤ ធ្នូ នៅទីក្រុងហាណូយបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចចំពោះប្រធានាធិបតីរុស្ស៊ីលោក Vyacheslav Viktorovich Volodin ដោយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីមក  ថ្នាក់ដឹកនាំទាំងពីររូបបានអនុវត្តជំនួបពិភាក្សា ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិរុស្ស៊ីលោក  Vyacheslav Viktorovich Volodin បានវាយតម្លៃខ្ពស់ ចំពោះការដែលភាគីទាំងពីរបានអនុវត្តន៍យ៉ាងវិជ្ជ មាន រាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេ ខាកាលពីឆ្នាំ២០១៣។ ភាគីទាំងពីរបានឯកភាព រក្សាការផ្លាស់ប្តូរគណៈ ប្រតិភូជាន់ខ្ពស់ ភ្នាក់ងាររដ្ឋសភានិងក្រុមសភាមិត្តភាពនៃប្រទេសទាំងពីរជាប្រចាំ។ ជាពិសេស ផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យច្បាប់ ការឃ្លាំមើល និងលើកកម្ពស់នូវប្រសិទ្ធិភាពប្រតិបត្តិការរបស់រដ្ឋសភានៃប្រទេសនីមួយៗ ក្នុងនោះមានទាំងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងបណ្តាយន្តការសហប្រតិ បត្ដិការសភាពហុភាគីផងដែរ។ នេះគឺជាការគូសសញ្ញាដ៏ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយរួមនិងស្ថា ប័ន នីតិប្បញ្ញត្តិ របស់ប្រទេសទាំងពីរនិយាយដោយ ឡែក។

វៀតណាមនិងរុស្ស៊ីបើកកិច្ចពិភាក្សាជាន់ខ្ពស់ - ảnh 2 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VOV)

នៅពេលបញ្ចប់កិច្ចពិភាក្សា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Viktorovich Volodin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា រវាងរដ្ឋសភាវៀតណាមនិង រុស្ស៊ី ព្រមទាំងជួបប្រាស្រ័យជាមួយអ្នកសារព័ត៌មានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ