វៀតណាមនិងរុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ

វៀតណាមនិងរុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ - ảnh 1
វៀតណាមនិងរុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ

(VOV)_នាថ្ងៃទី១០ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
លោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង​
មូស្គូ បញ្ចប់ដំណើរបំពេញទស្សនកិច្ច ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​
៧០នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា និងចាប់ផ្តើមដំណើរទៅ​បំ
ពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ឧសភា។

          មុននោះ នារសៀលថ្ងៃទី៩ ឧសភា (តាមម៉ោងរុស្ស៊ី) ថ្លែងមតិនៅក្នុងជំនួប
សន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Truong Tan Sang
បានអះអាងថា៖​ជ័យជំនះក្នុងសង្គ្រាមការពារជាតិ ជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ
មានចរិតលក្ខណះសម័យកាល រួមចំណែកនាំមកនូវសន្តិភាពសំរាប់​ពិភពលោក
ទាំងមូល លើកទឹកចិត្ត និងការបុព្វបទសំខាន់សំរាប់ការតស៊ូ ប្រឆាំង ដណ្ដើមឯក
រាជ្យរបស់ប្រជាជាតិនានា នៅទ្វីបអាស៊ី -អាហ្វ្រីក និងអាមេរិកឡាទីន​ដែលក្នុង
នោះមានប្រជាជនវៀតណាម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិអំពីបណ្ដាបញ្ហា
សហប្រតិបត្តិការទ្វេភាគី និងឯកភាពអំពីវិធានការជាច្រើន ដើម្បីបង្កើនថែមទៀត
 ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាមនិងរុស្ស៊ី ក្នុង​ដំណាក់កាល
ថ្មីនេះផងដែរ។

          ក៏ក្នុងថ្ងៃនេះដែរ លោកប្រធានរដ្ឋ​ Truong Tan Sang ក៏បានទៅជួបសន្ទនា
​ជាមួយបណ្ដាកម្មាភិបាល បុគ្គលិកនៃស្ថានទុតវៀតណាមប្រចាំនៅរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ