វៀតណាមនឹងលើកកំពស់គុណភាព ប្រសិទ្ធិភាពប្រភពទុនរបស់ WB
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai ជួបសន្ទនាជាមួយលោក Joachim Von Amsberg នាយករង ធនាគារពិភពលោក |
(VOV)_នារសៀលថ្ងៃទី២ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានអញ្ជើញជួបសន្ទនាជាមួយលោក Joachim
Von Amsberg នាយករង ធនាគារពិភពលោក ( WB ) ដែលកំពុងមានដំណើរបំពេញ
ទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Hoang Trung Hai បានអះអាងថា៖ WB
ដើរតួនាទីដ៏សែនសំខាន់ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់វៀតណាម។
ឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា៖ ស្ថាប័នវៀតណាមកំពុងសកម្មរួមសហការ
ជាមួយ WB ក្នុងការកសាងកម្មវិធី គំរោងការណ៍នានា ដើម្បីធានាប្រើប្រាស់ប្រភព
ទុននេះប្រកបដោយប្រសិទ្ធិភាពចំពោះការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ៕