វៀតណាមនិងវេណេហ្សូអេឡាអះអាងនូវកិច្ចសន្យាសហប្រតិបត្តិការក្នុងវិស័យប្រេងឧស្ម័ន
|
វៀតណាមនិងវេណេហ្សូអេឡាអះអាងនូវកិច្ចសន្យាសហប្រតិបត្តិការក្នុងវិស័យប្រេងឧស្ម័ន (vietnamplus.vn) |
Vovworld-នារសៀលថ្ងៃទី១២មិនានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតី
វេណេហ្សូអេឡាលោក Elias Jose Jaua Milanno ដែលកំពុងបំពេញទស្សនកិច្ចនៅ
វៀតណាមនិងចូលរួមកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ។
នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា ការវិនិយោគរបស់
វៀតណាមនិងវេណេហ្សូអេឡាកំពុងជួបការលំបាកពិសេសគឺក្នុងវិស័យប្រេងឧស្ម័ន។
ហេតុនេះហើយវៀតណាមមានបំណងប្រធានាធិបតី Maduro និងរដ្ឋាភិបាល
វេណេហ្សូអេឡាមានវិធានការជួយឧបត្ថម្ភសមស្របបង្កគ្រប់លក្ខណៈដើម្បីគំរោងការ
គិន្លឹះទទួលបានជោគជ័យ។
ឧបនាយករដ្ឋមន្ត្រី Elias Jose Jaua Milano បានអះអាងថាថ្នាក់ដឹកនាំវេណេហ្សូអេឡា
ជានិច្ចកាលយកចិត្តទុកដាក់បង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យ។ អបុប្រធានាធិបតីបានឲ្យដឹងថា ភាគីវេណេហ្សូអេឡា
សន្យាបង្កលក្ខណៈងាយស្រួលនិងហិរញ្ញវត្ថុល្អថែមទៀតដើម្បីគំរោងការប្រេងឧស្ម័ន
រវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍៕