វៀតណាមនឹងសុក្រឹតស្ថាប័ននិងច្បាប់របស់ខ្លួនឲ្យល្អឥតខ្ចោះ ដើម្បីមានឱកាសអំណោយផលជាច្រើនសម្រាប់ពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត
(VOVWORLD) - មូលហេតុនិងដំណោះស្រាយចំពោះបញ្ហានេះទើបបានអ្នកជំនាញចង្អុលបង្ហាញនៅក្នុងសិក្ខាសាលា “ក្រោយរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀង EVFTA៖ ឱកាស បញ្ហាប្រឈម និងដំណោះស្រាយ” ដោយក្រសួងការបរទេសនិងក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម សហការរៀបចំឡើង។
ទិដ្ឋភាពនៃសិក្ខាសាលា |
ក្រោយរយៈពេលមួយឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EU) ចូលជាធរមាន ទំហំនៃការនាំចេញសរុបរបស់វៀតណាមទៅកាន់ទីផ្សារដ៏លំបាកនេះ បានកើនឡើងគួរឲ្យកត់សម្គាល់ ទោះបីជាមានការប្រឈមនឹងជំងឺរាតត្បាតក៏ដោយ ប៉ុន្តែមិនទាន់សក្តិសមនឹងសក្តានុពលនៅឡើយ។ មូលហេតុនិងដំណោះស្រាយចំពោះបញ្ហានេះទើបបានអ្នកជំនាញចង្អុលបង្ហាញនៅក្នុងសិក្ខាសាលា “ក្រោយរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀង EVFTA៖ ឱកាស បញ្ហាប្រឈម និងដំណោះស្រាយ” ដោយក្រសួងការបរទេសនិងក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម សហការរៀបចំឡើង។
សហភាពអឺរ៉ុប (EU) តែងតែជាទីផ្សារនាំចេញដ៏សំខាន់មួយក្នុងចំណោមទីផ្សារនាំចេញស្នូលទាំងបីរបស់វៀតណាម បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។ EVFTA មានប្រសិទ្ធភាពកាន់តែបញ្ជាក់បន្ថែមអំពីប្រសិទ្ធភាពជាក់ស្តែងនៃទំនាក់ទំនងពាណិជ្ជកម្មនេះ។ លោក Tran Quoc Khanh អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានទទួលស្គាល់ថា៖ “ការអនុវត្តកិច្ចព្រមព្រៀងនេះ បាននាំមកនូវផលវិជ្ជមានយ៉ាងខ្លាំង។ ទំហ៊ំពាណិជ្ជកម្មទ្វេភាគីគិតតាមឆ្នាំ បានកើនឡើង ១២%។ ការនាំចេញរបស់វៀតណាមទៅកាន់ EU សម្រេចបានដល់ ៣៨ ពាន់លានដុល្លារ ខណៈ EU នាំចេញទៅវៀតណាមឈានដល់ ១៦ពាន់លានដុល្លា ប៉ុន្តែអត្រាកំណើនរបស់គេគឺលឿនជាង ១២,៤.%។ ចំនួននៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដើម្បីអាចទទួលផលអនុគ្រោះនៃកិច្ចព្រមព្រៀងមានរហូតដល់ជិត ៨ ពាន់លានដុល្លារ ដែលបង្ហាញថា អង្គភាពអាជីវកម្មវៀតណាមជាច្រើនក៏បានយកចិត្តទុកដាក់ទាញយកឱកាសពីការកាត់បន្ថយពន្ធរបស់ EU ក្រោមកិច្ចព្រមព្រៀងដែលបានកំណត់”។
មិនត្រឹមតែដើម្បីសម្រេចបាននូវគោលដៅនាំចេញជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ អ្នកជំនាញដែលចូលរួមសិក្ខាសាលា នេះក៏បានអះអាងថា “វៀតណាមនឹងសុក្រិតស្ថាប័ននិងច្បាប់ឲ្យកាន់តែល្អឥតខ្ចោះ រួមជាមួយឱកាសអំណោយផលជាច្រើន សម្រាប់ពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត ប្រសិនបើដោះស្រាយបានរាល់បញ្ហាជំពាក់ជំពិនដែលត្រូវបានលើកយកមកពិភាគ្សានៅក្នុងសិក្ខាសាលានេះ ក្រោយរយៈពេល ១ឆ្នាំ នៃការអនុវត្ត EVFTA៕