វៀតណាមនិងសិង្ហបុរីធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីពីការថ្លែងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីស៊ានឡុង

(VOVWORLD) -  នាថ្ងៃទី ៧ ខែមិថុនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh  បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan តាមសំណូមពរពីភាគីសិង្ហបុរី។
វៀតណាមនិងសិង្ហបុរីធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីពីការថ្លែងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីស៊ានឡុង - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

នៅក្នុងកិច្ចសន្ទានាតាមទូរស័ព្ទនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និង រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan បានអះអាងថាសិង្ហបុរី យកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ហើយបានបកស្រាយអំពីបរិបទនៃការថ្លែងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ានឡុង (Li Hsien Loong) កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ក៏ដូចជាគោលបំណងនៃការថ្លែងនេះ គឺគ្មានចេតនាប្រមាថដល់វៀតណាមនិងកម្ពុជានោះទេ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ានឡុង បានធ្វើឱ្យមានប្រតិកម្មអវិជ្ជមានដល់មតិសាធារណជន ជាពិសេសនៅក្នុងបរិបទដែលប្រជាជនកម្ពុជាទើបតែបានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវារំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយតុលាការពិសេសនៅកម្ពុជាបានចេញសាលក្រមកាត់ទោសស្តីពីបទឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានប្រឆាំងនឹងមនុស្សលោកដើម្បីផ្តល់យុត្តិធម៌ សម្រាប់ជនរងគ្រោះនិងគ្រួសាររបស់គេ ដោយមានការទទួលស្គាល់និងស្វាគមន៍ពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិផងដែរ។  លោក Pham Binh Minh បានអះអាងអំពីភាពសុចរិតក៏ដូចជាការរួមចំណែកដ៏ធំធេង និងពលីកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលប្រជាជនកម្ពុជាចាត់ទុកថាជា "កងទ័ពរបស់ព្រះពុទ្ធ" បានជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការរីកចម្រើននៅក្នុងតំបន់ផងដែរ។ លោក Pham Binh Minh បានស្នើឱ្យសិង្ហបុរីធ្វើការកែតម្រូវឡើងវិញឲ្យបានសមស្របនូវអ្វីដែលលោក លីស៊ានឡុង បានថ្លែងកាលពីមុននោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ