វៀតណាមនិងសឹង្ហបុរីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការបង្ការប្រឆាំងអំពើពុករលួយ

វៀតណាមនិងសឹង្ហបុរីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការបង្ការប្រឆាំងអំពើពុករលួយ - ảnh 1
ជំនួបចរចាររវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាមជាមួយស្ថានប័នស៊ើបអង្កេតអំពើពុករលួយសឹង្ហបុរី

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី២១
កក្កដា នៅរដ្ឋធានីហាណូយ នាយកស្ថានប័នស៊ើបអង្កេតអំពើពុករលួយសឹង្ហបុរី
លោក​ Wong Hong Kuan បានជួបចរចារជាមួយអគ្គអធិការរដ្ឋាភិបាលវៀតណាម
លោក Huynh Phong Tranh។នៅទីនេះ ស្ដីពីរាល់លទ្ធផលនិងបទពិ សោធន៍ដែល
វៀតណាមទទួលបានក្នុងការបង្ការប្រឆាំងអំពើពុករលួយ លោក Huynh Phong Tranh
បានឲ្យដឹងថា វៀតណាមបានអនុម័តលើអនុសញ្ញារបស់ អ.ស.បស្ដីពីការបង្ការ
ប្រឆាំងអំពើពុករលួយ។យុទ្ធសាស្ត្រជាតិអំពីការបង្ការប្រ ឆាំងអំពើពុករលួយដល់
ឆ្នាំ២០២០ក៏ត្រូវបានរដ្ឋាភិបាលវៀតណាមកសាងនិង ផ្សព្វផ្សាយ។ភាគីទាំង២
បានឯកភាពថា នាពេលខាងមុខនឹងបន្តសហប្រតិបតិ្ត ការក្នុងការបង្ការប្រឆាំង
អំពើពុករលួយតាមរូបភាពដូចជា៖រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ ផ្លាស់ប្ដូរបទ
ពិសោធន៍និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ព្រមទាំងផ្លាស់ប្ដូរគណៈប្រតិភូ
ជាន់ខ្ពស់ដើម្បីជំរុញនិងបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ