វៀតណាមនិងសិង្ហបុរីបង្កើនការបង្ការនិងបង្ក្រាបឧក្រិដ្ឋកម្ម

(VOVWORLD) - នាថ្ងៃទី ៦ ខែធ្នូ នៅរដ្ឋធានីហាណូយ ក្រសួងនគរបាល វៀតណាម បានរៀបចំ ពិធីទទួលជាផ្លូវការនិងធ្វើការចរចារជាមួយ គណៈប្រតិភូជាន់ខ្ពស់របស់ ក្រសួងមហាផ្ទៃសិង្ហបុរី ដឹកនាំដោយលោក K. Shanmugan រដ្ឋមន្ត្រីមហាផ្ទៃ និងជារដ្ឋមន្ត្រីក្រសួងច្បាប់សិង្ហបុរីធ្វើជាប្រធានគណៈប្រតិភូ ដែលបានអញ្ជើញមក បំពេញ ទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
វៀតណាមនិងសិង្ហបុរីបង្កើនការបង្ការនិងបង្ក្រាបឧក្រិដ្ឋកម្ម - ảnh 1ឧត្តមសេនីយ៍ឯក លោក To Lam រដ្ឋមន្ត្រីក្រសូងនគរបាលវៀតណាម (ខាងស្ដាំ) ទទួលលោក K. Shanmugan រដ្ឋមន្ត្រីមហាផ្ទៃ និងជារដ្ឋមន្ត្រីក្រសួងច្បាប់សិង្ហបុរី


ឧត្តមសេនីយ៍ឯក លោក To Lam សមាជិកការិយាល័យនយោបាយ និងជា រដ្ឋមន្ត្រីក្រសូងនគរបាលវៀតណាមបានធ្វើ ជាអធិបតីក្នុងពិធីស្វាគមន៍និងការចរចារនេះ។ អញ្ជើញថ្លែងមតិនៅក្នុងការចរចានេះ  ឧត្តមសេនីយ៍ឯក លោក To Lam បានសង្កត់ធ្ងន់ថាក្នុងឆ្នាំ ២០១៨ សិង្ហបុរីដើរតួនាទីជាប្រធាន អាស៊ាន កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និង ក្រសួងមហផ្ទៃ សិង្ហបុរីបានសម្រេចបានប្រសិទ្ធិភាពដ៏ខ្ពស់នៅក្នុងវិស័យជាច្រើន។ នាឆ្នាំ ២០១៩ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទមេបញ្ជាការប៉ូលីសលើកទី ៣៩ (ASEANAPOL-39) ។ ដូច្នេះ ក្រសួងនគរ បាលវៀតណាមមានបំណងចង់ថា ភាគី សិង្ហបុរីនឹងគាំទ្រសន្និសីទនេះ ដើម្បីបន្តពង្រឹងតួនាទីជាមជ្ឈមណ្ឌល របស់អាស៊ាន និយាយរួម និងជាសសរទ្រូងនៃកិច្ចសហប្រតិបត្តិការសន្តិសុខ-នយោបាយនិយាយ ដោយឡែក។

រីឯខ្លួនវិញ លោក  K. Shanmugan បានអះអាងថាក្នុងនាមជារដ្ឋមន្ត្រី លោកនឹង ខិតខំប្រឹងប្រែងនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងសិង្ហបុរីនិយាយរួម រវាងក្រសួងនគរបាល វៀតណាម និង ក្រសួងមហាផ្ទៃ សិង្ហបុរី និយាយដោយឡែកកាន់តែអភិវឌ្ឍន៍ឡើងកំពស់ថ្មី ពីមួយថ្ងៃ ទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ