វៀតណាមនិងសិង្ហបុរីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តី លោក Nguyen Minh Vu បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះប្រទេសសិង្ហបុរីដែលបានផ្តល់ការគាំទ្រដល់ប្រទេសវៀតណាម ជាពិសេសការផ្តល់ជំនួយជាឧបករណ៍វេជ្ជសាស្ត្រចាំបាច់និងទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលនៃជំងឺកូវីដ ១៩។
វៀតណាមនិងសិង្ហបុរីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ - ảnh 1អនុរដ្ឋមន្រ្តីការបរទេស Nguyen Minh Vu ជួបពិភាក្សាតាមអ៊ិនធឺរណែតជាមួយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេរសសិង្ហបុរី Chee Wee Kiong  (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នាថ្ងៃទី ១៣ ខែកញ្ញា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Minh Vu បានជួបពិភាក្សាតាមអ៊ិនធឺរណែតជាមួយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសសឹង្ហបុរីលោក Chee Wee Kiong ដើម្បីផ្លាស់ប្តូរបទពិសោធន៍ស្តីពីវិធានការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ។

នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តី លោក Nguyen Minh Vu បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះប្រទេសសិង្ហបុរីដែលបានផ្តល់ការគាំទ្រដល់ប្រទេសវៀតណាម ជាពិសេសការផ្តល់ជំនួយជាឧបករណ៍វេជ្ជសាស្ត្រចាំបាច់និងទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ ១៩។ លោកអនុរដ្ឋមន្រ្តីចង់ឲ្យសិង្ហបុរីជួយឧបត្ថម្ភឬផ្ទេរបន្តវ៉ាក់សាំងទៅវៀតណាមក្នុងពេលឆាប់បំផុតដែលអាចធ្វើបាន។

ចំណែកឯលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសសិង្ហបុរីបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការ ជឿទុកចិត្តនិងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រសិង្ហបុរី-វៀតណាមលើវិស័យផ្សេងៗ ក្នុងនោះមានការឆ្លើយតបនឹងជំងឺរាតត្បាត ជំរុញការបើកចំហសេដ្ឋកិច្ចនិងរាំងស្កាត់មិនឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវរអាក់រអួល។  លេខាធិការអចិន្ត្រៃយ៍លោក Chee Wee Kiong ជឿជាក់ថាវៀតណាមនឹងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់រហ័សដើម្បីឱ្យភាគីទាំងពីរអាចបើកទ្វារក្នុងពេលឆាប់ៗនេះ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរធ្វើដំណើរទៅវិញទៅមក។

ភាគីទាំងពីរបានពិភាក្សាលើមេរៀនបទពិសោធន៍ដែលត្រូវឆ្លងកាត់ក្នុងការគ្រប់គ្រងការរីករាល ដាលជំងឺរាតត្បាត ដោយឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញ និងនាំប្រទេសជាតិចូលទៅក្នុងដំណាក់កាល “គន្លងថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ