វៀតណាមនិងសឹង្ហបុរីសន្យារួមគ្នាកសាងសហគមន៍អាស៊ាន

(VOVWORLD) -នាថ្ងៃទី២៩សីហា ស្ថានទូត វៀតណាមប្រចាំនៅសឹង្ហបុរីបានរៀបចំពិធីរំលឹកខួប លើកទី៧២នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។ អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី លោក Nguyen Tien Minh បានសង្កត់ធ្ងន់ថា ក្នុង ដំណើរការអភិវឌ្ឍន៍របស់វៀតណាម សឹង្ហបុរីជានិច្ចកាលជាដៃគូខ្លាំងមួយដែរ។


លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ដំណើរទស្សនកិច្ច នៅវៀតណាមរបស់នាយករដ្ឋ មន្ត្រីសិង្ហបុរី លោក Lee Hsien Loong នាខែមិនាឆ្នាំ២០១៧ និងខាងមុខនេះគឺនាខែ វិច្ឆិកា ខណៈដែលលោកចូលរួមសន្និសីទជាន់ខ្ពស់ APEC រួមទាំងដំណើរទស្សនកិច្ច ជាន់ខ្ពស់របស់ភាគីទាំងពីរក្នុងឆ្នាំ២០១៧នេះ នឹងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-សិង្ហបុរីឡើងកំពស់ថ្មី។ វៀតណាមសម្តែងនូវការគាំទ្រនិងសហប្រតិបត្តិ ការជាមួយសិង្ហបុរីពេលដែលសិង្ហបុរីទទួលដំណែងជាប្រធានប្តូរវែនអាស៊ាននាឆ្នាំ ២០១៨ខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ