វៀតណាម​និង​សាធារណរដ្ឋ​ឆែក​មាន​សក្ដានុពល​ច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងការពារជាតិឆែក Jana Cernochova ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍លោក  Phan Van Giang។
វៀតណាម​និង​សាធារណរដ្ឋ​ឆែក​មាន​សក្ដានុពល​ច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VOV

នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោករដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការចំពោះរដ្ឋមន្ត្រី Jana Cernochova។

នៅក្នុងជំនួបពិភាក្សាភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា     សក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងសាធារណៈរដ្ឋឆែក នៅតែមានច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេសលើវិស័យដូចជាការបណ្តុះបណ្តាល និងឧស្សាហកម្មការពារជាតិ ធានាបច្ចេកទេស។ ដូច្នេះហើយ នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; មានកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌ និងយន្តការពហុភាគី។

ពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ និងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានចែករំលែកអំពីសារៈសំខាន់នៃការធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយ សន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ គាំទ្រតួនាទីមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងយន្តការសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូរបស់ខ្លួន។

រដ្ឋមន្ត្រី Phan Van Giang សង្ឃឹមថា សាធារណៈរដ្ឋឆែក ក្នុងឋានៈជាប្រធានប្តូរវេនសហភាពអឺរ៉ុប (EU) នឹងបន្តគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងវៀតណាម និង EU លើវិស័យការពារជាតិ ក្នុងនោះមានកិច្ចព្រមព្រៀងបង្កើតក្របខ័ណ្ឌចូលរួមសកម្មភាពគ្រប់គ្រងវិបត្តិជាមួយសហភាពអឺរ៉ុបរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ