វៀតណាមនិងសហគមន៍អន្តរជាតិអំពាវនាវឱ្យបញ្ចប់ការហ៊ុមព័ទ្ធចំពោះគុយបានៅមហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែវិច្ឆិកានៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ បានធ្វើការពិភាក្សាស្ដីពី"ភាពចាំបាច់បញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកចំពោះគុយបា" ។
វៀតណាមនិងសហគមន៍អន្តរជាតិអំពាវនាវឱ្យបញ្ចប់ការហ៊ុមព័ទ្ធចំពោះគុយបានៅមហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV)

បង្ហាញពីគោលជំហរដ៏ឥតងាករេរបស់វៀតណាម លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ រួមជាមួយប្រទេសនានាយ៉ាងច្រើនកុះករប្រឆាំងជំទាស់នឹងបទហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុចំពោះគុយបា ព្រមទាំងសង្កត់ធ្ងន់ថា វិធានការទាំងនេះបានរំលោភបំពានលើច្បាប់អន្តរជាតិ ដើរផ្ទុយនឹងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងសារជាថ្មីថា វៀតណាមប្រឆាំងជំទាស់គ្រប់ទម្រង់ ការដាក់ទណ្ឌកម្មជាឯកតោភាគី និងការហ៊ុមព័ទ្ធចំពោះប្រទេសដែលមានអធិបតេយ្យភាព។

ចែករំលែក និងសម្តែងការយោគយល់ចំពោះរាល់ការលំបាករបស់គុយបា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ចប់ការហ៊ុមព័ទ្ធ ដកគុយបាចេញពីបញ្ជីឈ្មោះប្រទេសដែលឧបត្ថម្ភអំពើភេរវកម្ម និងបញ្ច្រាសគោលនយោបាយបច្ចុប្បន្នចំពោះគុយបាឆ្ពោះទៅការប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព ទៅវិញទៅមក គោរពអធិបតេយ្យភាពជាតិ និងឯករាជ្យនយោបាយរបស់គ្នាទៅវិញទៅមក។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនោះ ប្រទេស និងក្រុមប្រទេសនានាយ៉ាងច្រើនកុះករបានចែករំលែកការលំបាកដែលប្រជាជនគុយបារងទុក្ខវេទនាដោយសារឥទ្ធិពលអវិជ្ជមានអូសបន្លាយនៃបទហ៊ុំព័ទ្ធរបស់សហរដ្ឋអាមេរិកអស់រយៈពេល ៦០ ឆ្នាំកន្លងទៅ។ ប្រសិនបើបទហ៊ុំព័ទ្ធមិនបានដកចេញ ប្រទេសនានាមានក្ដីបារម្ភថាគុយបានឹងពិបាកសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃទី ២ វិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្ត "ភាពចំបាច់បញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកចំពោះគុយបា" ជាមួយនឹងសំឡេងគាំទ្រចំនួន ១៨៧ សំឡេងប្រឆាំងចំនួន ២ និងសម្លេងអនុបវាទចំនួន ១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ