វៀតណាមនិងសហព័ន្ធរុស្ស៊ីកំពុងកសាងទំនាក់ទំនងគំរូ

(VOVWORLD) - វាយតម្លៃចំពោះសមិទ្ធផលលេចធ្លោនានាក្នុងទំនាក់ទំនងទ្វេភាគី អ្នកជំនាញ លោក G. Trophimchuk បានចាត់ទុកថា វៀតណាមជានិច្ចកាលជាដៃគូសំខាន់ របស់រុស្ស៊ីហើយទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរកាន់តែរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ។
វៀតណាមនិងសហព័ន្ធរុស្ស៊ីកំពុងកសាងទំនាក់ទំនងគំរូ - ảnh 1 លោក Grigory Trophimchuk ប្រធានមូលនិធិស្រាវជ្រាវគំនិតអាស៊ី-អឺរ៉ុប (រូបថត៖ TTXVN)

  “វៀតណាមនិងសហព័ន្ធរុស្ស៊ី” កំពុងកសាងទំនាក់ទំនងគំរូ”។ នោះគឺជាការវាយតម្លៃ របស់លោក Grigory Trophimchuk ប្រធានមូលនិធិស្រាវជ្រាវគំនិតអាស៊ី-អឺរ៉ុប អ្នកជំនាញដែលតែងតែធ្វើអត្ថា ធិប្បាយអំពីនយោបាយលើប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការនៃសហព័ន្ធរុស្ស៊ី ដែលជាអ្នកបានចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីតាមដានតំបន់អាស៊ី អាគ្នេយ៍និយាយរួមនិងវៀតណាមនិយាយដោយឡែក។

        វាយតម្លៃចំពោះសមិទ្ធផលលេចធ្លោនានាក្នុងទំនាក់ទំនងទ្វេភាគី អ្នកជំនាញ លោក G. Trophimchuk បានចាត់ទុកថា វៀតណាមជានិច្ចកាលជាដៃគូសំខាន់ របស់រុស្ស៊ីហើយទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរកាន់តែរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានដាក់ ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់១០ពាន់លានដុល្លា អាមេរិកនាឆ្នាំ២០២០។ លោក G. Trophimchuk បានចាត់ទុកថា កិច្ចសហប្រតិ បតិ្តការលើវិស័យទេសចរណ៍និងបច្ចេកវិទ្យាខ្ពស់អាចមានសមត្ថភាពយ៉ាងគ្រប់គ្រាន់ដើម្បីនាំទំនាក់ទំនងសេដ្ឋកិច្ចរវាងរុស្ស៊ីនិងវៀតណាមឡើងកំពស់ថ្មី។

        ជាអ្នកជំនាញនយោបាយដោយមានបទពិសោធន៍ជាច្រើន លោក G. Trophimchuk បានវាយតម្លៃថា វៀតណាមកំពុងមានតួនាទីកាន់តែខ្ពស់ពីមួយថ្ងៃ ទៅមួយថ្ងៃនៅអាស៊ីអាគ្នេយ៍និងក្នុងតំបន់។ ក្នុងមជ្ឈដ្ឋានអ្នកជំនាញនយោបាយ នាពេលនិយាយដល់អាស៊ីអាគ្នេយ៍ម្ដងៗនោះគឺវៀតណាមតែងតែត្រូវបានដាក់នៅជួរមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ