វៀតណាមនិងសហព័ន្ធរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទស្មើស
(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញទទួលជួបលោក Bezdetko Gennady Stepanovich ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម។
លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម (ស្ដាំ) បានអញ្ជើញទទួលជួបលោក Bezdetko Gennady Stepanovich ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម |
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ To Lam បានអបអរសាទរចំពោះលោក ឯកអគ្គរដ្ឋទូត Bezdetko Gennady Stepanovich ដែលទទួលបានបេសកកម្មការទូតនៅវៀតណាម។ លោករដ្ឋមន្ត្រីមានជំនឿជាក់ថា អាណត្តិបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតនឹងទទួលបានជោគជ័យជាផ្លែផ្កា រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាមនិងរុស្ស៊ី។
លោករដ្ឋមន្ត្រី To Lam បានអះអាងថា គោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម គឺជានិច្ចកាលផ្ដោតសំខាន់លើការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ហើយចាត់ទុកថាសហព័ន្ធរុស្ស៊ីគឺជាអាទិភាពចម្បងមួយ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ដោយផ្អែកលើមូលដ្ឋាននេះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសន្តិសុខបានក្លាយជាសសរស្តម្ភមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មានជាច្រើន រួមគ្នាធ្វើការវិភាគវាយតម្លៃនិងព្យាករណ៍ស្ថានភាពពិភពលោកនិងតំបន់ ព្រមទាំង ចែករំលែកបទពិសោធន៍ សម្របសម្រួលគ្នាស៊ើបអង្កេត ស្វែងចាប់ខ្លួន និងធ្វើត្យាប័នជនល្មើស ដែលពាក់ព័ន្ធនឹងពលរដ្ឋនៃប្រទេសេសទាំងពីរ ជាពិសេសគឺបជនល្មើល បច្ចេកវិទ្យាខ្ពស់ ជនល្មើសគ្រឿងញៀន និងជួញដូរមនុស្សជាដើម។
ជាការឆ្លើយតប លោក ឯកអគ្គរដ្ឋទូត Bezdetko Gennady Stepanovich បានអះអាងថា ក្នុងមុខតំណែងថ្មី លោកនឹងបន្តជំរុញថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសហព័ន្ធរុស្ស៊ី - វៀតណាម និយាយរួម និងរវាងស្ថាប័នសន្តិសុខ ស្ថាប័ននីតិប្រតិបត្តិរុស្ស៊ី ជាមួយក្រសួងនគរបាលនិយាយដោយឡែក ឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕