វៀតណាមនិងសហរដ្ឋអាមេរិកបង្កើនតម្លៃនាំចេញនាំចូលផលិតផលកសិកម្ម

(VOVWORLD) - ទំនាក់ទំនងពាណិជ្ជកម្មនិងការនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងនេសាទពីវៀតណាមទៅកាន់សហរដ្ឋអាមេរិកកំពុងកើនឡើងគួរឲ្យកត់សម្គាល់។
វៀតណាមនិងសហរដ្ឋអាមេរិកបង្កើនតម្លៃនាំចេញនាំចូលផលិតផលកសិកម្ម - ảnh 1 ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ជួបធ្វើការជាមួយអង្គភាពអាជីវកម្មដើម្បីជំរុញការនាំចូលផលិតផលកសិកម្មទៅកាន់ទីផ្សារសហរដ្ឋអាមេរិក (រូបថត៖ BNEWS/TTXVN)

នៅក្នុងជំនួប រវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ជាមួយស្ថាន ទូតអាមេរិកស្តីពីការជំរុញការនាំចូលផលិតផលកសិកម្ម ពីសហរដ្ឋអាមេ រិក ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុងហាណូយ ភាគីទាំងពីរបានឯកភាពគ្នា បន្តដោះស្រាយរាល់បញ្ហាជំពាក់ជំពិនអំពីពន្ធ ក៏ដូចជាពេលវេលាសម្រាប់ភូតគាមអនាម័យ ទំនិញនាំចូលដើម្បីជំរុញការអនុវត្តកិច្ចសន្យារវាងភាគីទាំងពីរ។ លោក Nguyen Do Anh Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា៖ ទំនាក់ទំនងពាណិជ្ជកម្មនិងការនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងនេសាទពីវៀតណាមទៅកាន់សហរដ្ឋអាមេរិកកំពុងកើនឡើង មានពេលខ្លះក្នុងឆ្នាំ សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមសម្រាប់ផលិត ផលកសិកម្មរុក្ខាប្រមាញ់និងនេសាទផងដែរ។

“ក្រសួងកសិកម្មនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នបច្ចេកទេសឯកទេសខាងភាគីអាមេរិក ដើម្បីធ្វើយ៉ាងម៉េចឲ្យការធ្វើបែបបទភូមិគាមអនាម័យរវាងភាគីទាំងពីរកាន់តែមានលក្ខណៈបើកចំហនិងតាមច្បាប់អន្តរជាតិ”។ នេះបើយោងតាមមតិរបស់លោក Nguyen Do Anh Tuan។

សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់វៀតណាម ជាពិសេសពាណិជ្ជកម្មកសិកម្មដែលបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ពោលគឺឈានដល់ជិត ៣០% តែម្តង។ ក្នុងរយៈពេល ៧ ខែកន្លងមក ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ជាង ៤៧ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ