វៀតណាមនិងសហរដ្ឋអាមេរិកពង្រើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

(VOVWORLD) - កាលពីដើមសប្តាហ៍នេះ គណៈប្រតិភូអន្តរផ្នែកដឹកនាំដោយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh  បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្មវិនិយោគវៀតណាម - សហរដ្ឋ អាមេរិក ដោយអនុលោមតាមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសវៀតណាមនិងសហរដ្ឋអាមេរិក។
វៀតណាមនិងសហរដ្ឋអាមេរិកពង្រើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល - ảnh 1 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងវៀតណាមនិងសហរដ្ឋអាមេរិក (រូបថតៈ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ  ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh បានអោយដឹងថា អនុស្សរណៈនេះ បានបង្ហាញពីការគោរពរដ្ឋាភិបាលទាំងពីរសម្រាប់ ខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាង ប្រទេស វៀតណាមនិងសហរដ្ឋអាមេរិកតែម្តង។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖ “តាមរយៈការចុះហត្ថលេខាលើឯកសារនេះ ភាគីទាំងពីរបានកំណត់គោល ដៅរួមនិង ដំណោះស្រាយទូទៅ ដើម្បីពង្រីកនិងបន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង សហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមករវាងរដ្ឋទាំងពីរ ជាពិសេស  បង្ហាញនូវតួនាទីរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការ បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគមន៍អាជីវកម្មនិងដៃគូនានានៃភាគីទាំងពីរ សហការជាមួយគ្នាដើម្បីស្គាល់ពីកាលានុវត្តភាព ទាក់ទងផ្ទាល់ជាមួយទីផ្សារ។ វៀតណាមក៏បានកំណត់ថា សហរដ្ឋអាមេរិជា ដៃគូសំខាន់ មិនមែនថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារមានសក្តានុពលដ៏សំបូរបែបសម្រាប់ប្រភពផ្គត់ផ្គង់ឧស្ម័នរាវ សម្រាប់ផ្គត់ផ្គង់អោយវៀតណាមនាដំណាក់ កាលខាងមុខទៀតផង”។

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក  ទទួលបន្ទុកបញ្ហាថាមពលលោក Francis Fannon  ក៏បានវាយតម្លៃខ្ពស់ចំពោះ សារៈសំខាន់នៃអនុស្សរណៈក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ