វៀតណាមនិងហូរឡង់បង្កើនកិច្ចសហប្រតិបត្តិការ ជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអង្គការអន្តរជាតិ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យរដ្ឋាភិបាលនិងសហគមន៍ធុរកិច្ច ហូរឡង់បន្តជួយឧបត្ថម្ភវៀតណាមធ្វើលទ្ធកម្មប្រភពវ៉ាក់សាំង តាមរយៈវិធីជាច្រើនដូច ជាផ្ដល់កម្ចីឬផ្ទេរបន្ត ក៏ដូចជាជួយឧបត្ថម្ភវៀតណាមអំពីថ្នាំព្យាបាលជម្ងឺកូវីដ ១៩ និង សម្ភារៈបរិក្ខារពេទ្យផងដែរ។ 

វៀតណាមនិងហូរឡង់បង្កើនកិច្ចសហប្រតិបត្តិការ ជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអង្គការអន្តរជាតិ - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូតហូរឡង់ Elsbeth Akkerman។ (រូបថត៖ TTXVN)
នាថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោកស្រីឯកអគ្គ រដ្ឋទូតហូរឡង់ Elsbeth Akkerman នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានស្នើឲ្យប្រទេសទាំងពីរត្រូវការបន្តបង្រឹងកិច្ចសហប្រតិបត្តិការ ជួយ គាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាពហុភាគី អង្គការអន្តរជាតិនានា ជាពិសេសគឺអង្គ ការសហប្រជាជាតិ ព្រមទាំងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់និងសកល នាពេលខាងមុខ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យរដ្ឋាភិបាលនិងសហគមន៍ធុរកិច្ច ហូរឡង់បន្តជួយឧបត្ថម្ភវៀតណាមធ្វើលទ្ធកម្មប្រភពវ៉ាក់សាំង តាមរយៈវិធីជាច្រើនដូច ជាផ្ដល់កម្ចីឬផ្ទេរបន្ត ក៏ដូចជាជួយឧបត្ថម្ភវៀតណាមអំពីថ្នាំព្យាបាលជម្ងឺកូវីដ ១៩ និង សម្ភារៈបរិក្ខារពេទ្យផងដែរ។ ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកនាយក រដ្ឋមន្រ្តីវាយតម្លៃថា បន្ទាប់ពីការអនុវត្តរយៈពេល១ឆ្នាំកន្លងមកនេះ កិច្ចព្រមព្រៀង EVFTA បាននិងកំពុងនាំមកនូវការវិវឌ្ឍន៍វិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី។ ហូរឡង់កំពុងជាដៃគូពាណិជ្ជកម្មធំទី២និងជាដៃគូវិនិយោគ បរទេស (FDI) ធំបំផុតរបស់វៀតណាមនៅអឺរ៉ុប។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យសភាហូរឡង់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀត ណាម-EU (EVIPA) ក្នុងពេលឆាប់ៗ ហើយគាំទ្រដល់ការដក “កាតលឿង” ចំពោះ ជលផលវៀតណាមផងដែរ។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Elsbeth Akkerman ជម្រាបថា ហូរឡង់នឹង ផ្ដល់ជូនវៀតណាមនូវម៉ាស៊ីនជំនួយដង្ហើម សម្ភារៈបរិក្ខារពេទ្យក្នុងបរិមាណធំដោយ មានតម្លៃប្រមាណ៤៣ពាន់លានដុង ដើម្បី រួមដំណើរជាមួយវៀតណាមជំនះលើជម្ងឺ រាតត្បាតកូវីដ ១៩។
ពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត លោកស្រីឯកអគ្គរដ្ឋទូត Elsbeth Akkerman ឲ្យដឹងថា ហូរឡង់គាំទ្រចំពោះទស្សនៈរបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំងបញ្ជាក់នូវគោល បំណងចង់ថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ