វៀតណាមនិងហ្វីលីពីនអំពាវនាវអាស៊ានឯកភាពគ្នាអំពីបញ្ហាសមុទ្រខាងកើត

(VOVword)-ក្នុងពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក
Albert F. Del Rosario នាថ្ងៃទី២កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានចាត់ទុកថា ដោយលទ្ធផលដែលប្រទេសទាំងពីរទទួលបាននាពេល
កន្លងទៅ ភាគីទាំងពីរត្រូវខំប្រឹងប្រែងយ៉ាងច្រើនជាងទៀត ដើម្បីនាំទំនាក់ទំនង
រវាងប្រទេស ទាំងពីរឡើងកំពស់ថ្មី ឆ្ពោះទៅជាដៃគូយុទ្ធសាស្រ្ត។

វៀតណាមនិងហ្វីលីពីនអំពាវនាវអាស៊ានឯកភាពគ្នាអំពីបញ្ហាសមុទ្រខាងកើត - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh
ទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Albert F. del Rosario
(រូបថតៈ TTXVN)

        ស្រុះចិត្តគំនិតនឹងការពិនិត្យរបស់លោក Rosario អំពីសភាពការណ៍នៅសមុទ្រ
ខាងកើត ដែល កំពុងអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារ ចិនមិនអើពើដល់
ច្បាប់អន្តរជាតិ ដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់ក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់ មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម លោក​Nguyen Tan
Dung ចាត់ ទុកថា ប្រទេសដែលមានអធិបតេយ្យភាពលើសមុទ្រខាងកើតនិងបណ្តា
ប្រទេស អាស៊ានគប្បីតស៊ូ រាំងស្កាត់អំពើររបស់ចិន​ព្្រមទាំងបញ្ចូនរឿងរ៉ាវនេះ
ទៅកាន់សាលាក្តីអន្តរជាតិ។

        មុននោះ ក្នុងការចរចាររវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស វៀត
ណាម​លោក Pham Binh Minhជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Albert F. del
Rosario ភាគីទាំងពីរបានអះអាងថានឹងបន្តការខំប្រឹងប្រែង រួម ជាមួយបណ្តាប្រទេស
អាស៊ានកសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យ ព្រមទាំងអំពាវនាវ ឲ្យអាស៊ានមានសម្លេងរួមនិងមានការទទួលខុសត្រូវចំពោះ បណ្តាបញ្ហាក្នុងតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើតទៀតផង៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ