វៀតណាមនិងឡាវចែករំលែកបទពិសោធន៍អំពីកិច្ចការពារបិរស្ថាន
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ
រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានឡាវ លោក Sommad Pholsena |
(VOVworld)-នាព្រឹកថ្ងៃទី២៤ធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួង
ធនធាននិងបរិស្ថានឡាវ លោក Sommad Pholsena ។ នៅទីនេះ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc មានបំណងថា ក្រសួងធនធាននិងបរិស្ថាននៃប្រទេស
ទាំងពីរ បន្តជម្រុញអនុវត្តរាល់ភារកិច្ចដែលបានរដ្ឋាភិបាលនៃប្រទេសទាំងពីរប្រគល់
ជូន សំដៅធានាឲ្យបានល្អគុណភាពសំណង់និងរាល់គម្រោងការដែលសហការ
ជាមួយឡាវ។ លោក Nguyen Xuan Phuc បានស្នើឲ្យឡាវបញ្ចូនគណៈកម្មការជំនាញ
សម្រាប់រួមជាមួយវៀតណាមស្រាវជ្រាវនិងពិនិត្យលើលទ្ធភាពចូលរួមសន្ធិសញ្ញា
ការពារនិងប្រើប្រាស់ប្រភពទឹកឆ្លងដែននិងបឹងអន្តរជាតិ។
រីឯខ្លួនវិញ រដ្ឋមន្ត្រី លោក Sommad Pholsena បានអះអាងថា រាល់កម្មភាព
សាងសង់សំណង់វារីអគ្គិសនីលើទន្លេមេគង្គនឹងត្រូវបានប្រតិបត្តិតាមការកំណត់
របស់គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិនិងច្បាប់អន្តរជាតិ ប្រើប្រាស់ប្រកប
ដោយប្រសិទ្ធិភាពប្រភពធនធាននេះសម្រាប់ប្រទេសទាំងពីរក៏ដូចជាប្រទេសដទៃ៕