វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស


វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស - ảnh 1
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស (VNA)

(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម
 លោក Ngo Xuan Lich គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយរដ្ឋមន្ត្រី ការពារជាតិឡាវ
 លោក Chanxamon Channhalat បានមកបំពេញទស្សនកិច្ចនៅ វៀតណាម ចាប់ពី
ថ្ងៃទី ៨ ដល់ទី ១១ មករា ឆ្នាំ ២០១៧។ ក្នុងជំនួបចរចារ ភាគីទាំងពីបានអះអាងថា៖
កិច្ចសហប្រតិបត្តិការការពារប្រទេសរវាងវៀតណាម និងឡាវគឺជាគ្រឹះស្ថានរឹងមាំដ៏
សែនសំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ឆ្នាំ ២០១៧ កងទ័ពនឹងប្រជាជន
នៃប្រទេសទាំងពីរនឹងរៀបចំសកម្មភាពរំលឹកខួប លើកទី ៤០ ទិវាចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងមិត្តភាពនិងសហប្រតិបត្តិការ លើកទី ៥៥​​ ទិវាបង្កើតទំនាក់ទំនង
ការទូតរវាងវៀតណាមនិងឡាវ។ ការអនុវត្ត កិច្ចសហប្រតិបត្តិការការពារប្រទេស
ទ្វេភាគីគឺជាការរួមចំណែកជាក់ស្តែងសំរាប់ សកម្មភាពទាំងនេះ។ រដ្ឋមន្ត្រីការពារ
ប្រទេសវៀតណាម លោក Ngo Xuan Lich បានឲ្យដឹងថា៖

        «ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងបញ្ចប់ប្រកបដោយជោគជ័យ
រួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងមិត្តភាពប្រពៃណីចំណងសាមគ្គីភាពនិង
 កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយ
ដោយឡែកនិងប្រទេសវៀតណាមនិងឡាវនិយាយរួម។ ព្រមទាំង បង្កើតឡើង
គំលាំងចលករថ្មីសំរាប់ទំនាក់ទំនងការពារប្រទេសនៃប្រទេសទាំងពីរ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ