វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

VOV-ក្នុងបទឆ្លើយតបសំភាសរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀត
ណាម ស្តីអំពីស្ថានភាពវិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មវៀតណាម
នៅឡាវ សមាជិកការរិយាល័យនយោបាយ និងជាឧបនាយករដ្ឋមន្រ្តីឡាវ
Somsavat Lengsavat ឲ្យដឹងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
រវាងប្រទេស ទាំងពីរក្នុងឆ្នាំ២០១២នេះ ល្អជាងបើប្រៀបនឹងឆ្នាំមុន។ ជាក់
ស្តែងគឺ តម្លៃប្រាក់ពាណិជ្ជកម្ម បានឡើងពី៤រយលានដុល្លារ នាឆ្នាំ ២០១១
ឡើងជាង ៥រយលានដុល្លារនាឆ្នាំ ២០១២ ។ ចំពោះវិស័យវិនិយោគ វៀត
ណាមជា ប្រទេស១ ក្នុងចំណោមប្រទេស ៣ដែលនាំមុខអំពីការវិនិយោគ
បរទេស នៅឡាវ។  លោក Somsavat Lengsavat ក៏បានសម្តែងគោលបំណង
ថា បណ្តាអង្គភាពអាជីវកម្មវៀតណាមបន្តពង្រិកវិស័យវិនិយោគនៅឡាវ
ក្នុងពេល អនាគត។លោក Somsavat Lengsavat និយាយថា៖        
“ខ្ញុំមានគោលបំណងថា បណ្តាអង្គភាពអាជីវកម្មវៀតណាម ទៅដំាបន្លៃ
ស្អាតដើម្បីនាំចេញ កែច្នៃកសិកផល រុក្ខផល និងជលផល។ សព្វថ្ងៃ ប្រជាជនយើងខ្ញុំបានដំាពោធ ដំឡូងមី ក្នុងនោះ ភាគច្រើនគឺនាំចេញ
វត្ថធាតុដើមពុំទាន់កែច្នៃ បើចង់បង្កើនតម្លៃគឺត្រូវមានរោង ចក្រកែច្នៃ។ វិស័យសុខាភិបាលក៏ត្រូវការវិនិយោគណាស់។ ទន្ទឹមនឹងនោះ យើង ខ្ញុំលើកទឹកចិត្តបណ្តាអង្គភាពអាជីវកម្មមកទីនេះ ដើម្បីកសាងសាលា
ពិសេសក​សាងសាលាបចេ្ចកវិទ្យាខ្ពស់”៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ