វៀតណាមនិងឡាវប្តេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់

វៀតណាមនិងឡាវប្តេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

(VOVworld)-នារសៀលថ្ងៃទី៨កុម្ភៈ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Thongloun
 Sisoulith បានអញ្ជើញចាកចេញពីវៀតណាមត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពី
 បានចូលរួមនិងធ្វើសហអធិបតីកិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិ
បាលដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨កុម្ភៈឆ្នាំ២០១៧។
 ក្នុងអំឡុងពេលស្នាក់នៅវៀតណាមនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក
Thongloun Sisoulith បានអញ្ជើញជួបសម្តែងការគួរសមចំពោះអគ្គលេខាបក្ស
លោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានរដ្ឋសភា
លោកស្រី Nguyen Thi Kim Ngan។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc និងសមភាគីឡាវលោក Thongloun Sisoulith បានអញ្ជើញជា
​សហអធីបតីកិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-
ឡាវ ផងដែរ។ នៅក្នុងបណ្តាជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ ភាគី
ទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលទទួលបាននៅក្នុងកិច្ចប្រជុំលើក
ទី៣៩នៃ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវព្រមទាំងប្តេជ្ញាអនុវត្ត
ប្រកបដោយ ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាន់ខ្ពស់ទាំងអស់
រវាងរដ្ឋាភិបាលនៃ ប្រទេសទាំងពីរក៏ដូចជារាល់ខ្លឹមសារដែលនាយករដ្ឋមន្ត្រីទាំង
ពីររូបបានចុះហត្ថលេ ខានៅក្នុងកិច្ចប្រជុំលើកទី៣៩នេះ។ បន្ទាប់ពីកិច្ចប្រជុំ
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីឡាវ លោក
Thongloun Sisolith បាន អញ្ជើញជាកស្សិណសាក្សីនៅពិធីចុះហត្ថលេខាលើឯក
សារសហប្រតិបត្តិការចំនួន ៤និងធ្វើសហអធិបតីសន្និសីទកាសែតជូនដំណឹងនូវ
លទ្ធផលនៃកិច្ចប្រជុំលើកទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ