(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅឡាវចាប់ពីថ្ងៃទី២ដល់ថ្ងៃ
ទី៦ សីហា នាថ្ងៃទី៣ សីហា នៅរដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាល
វៀតណាមដឹកនាំដោយអគ្គអធិការរងលោក Tran Duc Luong បានមាន ជំនួបចរចារ
ជាមួយគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលឡាវ។នៅទីនេះ ភាគីទាំង ពីរបានអះអាង
ថា នឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយក្នុងការងារអធិការកិច្ច
ដោះស្រាយបណ្ដឹងតវ៉ាបណ្ដឹងបរិហារ បង្ការប្រឆាំងអំពើពុករលួយ រួមចំណែកជំរុញ
ទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀត
ណាម-ឡាវកាន់តែស៊ីជំរៅ ជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។
|
ឧបនាយករដ្ឋមន្រ្តីឡាវលោក Asang Laoly និងអគ្គអធិការរដ្ឋាភិបាលរងវៀតណាម
លោក Tran Duc Luong (ខាងឆ្វេង) |
នាថ្ងៃដដែល គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាមបានទៅជួបសម្ដែងការ
គួរសមឧបនាយករដ្ឋមន្រ្តីឡាវលោក Asang Laoly។នៅទីនេះ លោក Asang Laoly
មានគោលបំណងថា នាពេលខាងមុខ អធិការកិច្ចរដ្ឋាភិបាលនៃប្រទេសទាំងពីរ
បន្តបង្កើនកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយថែមទៀត តាមរយៈការផ្លាស់
ប្ដូរបទពិសោធន៍សំដៅលើកកំពស់ប្រសិទ្ធិភាពក្នុងការងារអធិការកិច្ច៕