(VOVworld) - នាព្រឹកថ្ងៃទី២២ មេសា នៅរដ្ឋធានីហាណូយរបស់វៀតណាម ប្រធាន គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Vuong Dinh Hue បានជួបចរចារជា
មួយគណៈប្រតិភូនៃគណៈកម្មាធិការស្រាវជ្រាវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចមជ្ឈឹម
នៃបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក Bouasone Bouphavanh អតីតនាយក
រដ្ឋមន្រ្តីឡាវនិងជាប្រធានគណៈកម្មាធិការ។
នៅទីនេះ ភាគីទាំង២បានពិភាគ្សាអំពីទិសដៅសហប្រតិបតិ្តការនាពេលខាងមុខ។
លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់ឡាវក្នុងដំណាក់កាលឆ្នាំ២០១១-២០១៥ ព្រមទាំងចែករំលែកបទ ពិសោធន៍ជាមួយមិត្តឡាវអំពី៣០ឆ្នាំផ្លាស់ប្ដូរថ្មីរបស់វៀតណាម។រីឯខ្លួនវិញ លោក
Bouasone Bouphavanh មានគោលបំណងថា ភាគីវៀតណាមនឹង បន្តចែករំលែករាល់
បទពិសោធន៍ក្នុងការត្រៀមរៀបចំឯកសារនានាដាក់ជូនមហាសន្និបាតលើកទី១០
របស់បក្សប្រជាជនបដិវត្តន៍ឡាវ៕