វៀតណាមនិងឡាវសហប្រតិបត្តិការនិងចែករំលែកក្នុងការបង្ការនិងប្រឆំាងឧក្រិដ្ឋកម្ម

វៀតណាមនិងឡាវសហប្រតិបត្តិការនិងចែករំលែកក្នុងការបង្ការនិងប្រឆំាងឧក្រិដ្ឋកម្ម - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី៦កក្កដានៅទីក្រុង Nha Trang ខេត្ត Khanh Hoa (វៀតណាម)
អគ្គនាយកដ្ឋានប៉ូលីសនៃក្រសួងនគបាលវៀតណាមបានប្រារព្ធសន្និសីទសហប្រតិបត្តិ
ការបង្ការប្រឆាំងឧក្រិដ្ឋកម្ម រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើកទី៧រវាងកងកម្លាំង
 ម៉ូលីសនៃក្រសួងនគបាលវៀតណាមជាមួយកម្លាំងប៉ូលីសក្រសួងសន្តិសុខឡាវ។ នៅ
ក្នុងសន្និសីទនេះ កងកម្លាំងប៉ូលីសវៀតណាមនិងឡាវបានឯកភាពវាយតម្លៃខ្ពស់​ចំពោះ
រាល់លទ្ធផលវិជ្ជមានក្នុងការងាររួមសហការបង្ការប្រឆាំងឧក្រិដ្ឋកម្មរវាងកង កម្លាំង
ប៉ូលីសនៃប្រទេសទាំងពីរ។​ ផ្លាស់ប្តូរព័ត៌មានសំដៅបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លង ដែន
 ឧត្តមសេនីយ៍ទោ Phan Van Vinh អគ្គនាយកនៃអគ្គនាយកដ្ឋានប៉ូលីស ក្រសួង
នគបាលវៀតណាមបានឲ្យដឹងថា៖

        “វៀតណាមនិងឡាវរួមសហការគ្នាដើម្បីស្វែងរកនូវវិធានការល្អបំផុតដោយឈរ
លើមូលដ្ឋាននៃការយល់ដឹងនិងគោរពគ្នាទៅវិញទៅមក។ ឧក្រិដ្ឋកម្មទាំងអស់ សុទ្ធតែ
បានភាគីទាំងពីរសហការតស៊ូប្រយុទ្ធប្រកបដោយប្រសិទ្ធិភាព។ ជាពិសេសគឺបទល្មើស
ដែលបានរៀបចំជាមុន ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូមនុស្ស និងបទល្មើស គ្រឿងញៀន
 ដើម្បីធានាសុខសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ