វៀតណាមនិងឡាវឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
|
វៀតណាមនិងឡាវឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ |
(VOV)_ក្នុងករបខ័ណ្ឌដំណើរទស្សនកិច្ចនៅឡាវ នាព្រឹកថ្ងៃទី៣ ធ្នូ គណៈប្រ
តិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយអចិន្ត្រៃយ៍លេខាមជ្ឈឹមបក្ស លោក Le Hong
Anh បានមានជំនួបសន្ទនាជាមួយលោក Bounnhang Volachith អចិន្ត្រៃយ៍លេខា
បក្សឡាវ។ នៅទីនេះ ភាគីទាំងពីរបានជូនដំណឹងអោយគ្នាទៅវិញទៅមកអំពី
ស្ថានភាពរបស់បក្សនិមួយៗ ប្រទេសនិមួយៗ ពិសេសគឺការងារត្រៀមរៀបចំ
មហាសន្និបាតបក្សទូទាំងប្រទេស។ ភាគីទាំងពីរបានឯកភាពបង្កើនដំណើរ
ទស្សនកិច្ច ជួបប្រាស្រ័យ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋទាំងពីរ
និងគ្រប់ជាន់ថ្នាក់។
មុននោះ អចិន្ត្រៃយ៍លេខាមជ្ឈឹមបក្ស លោក Le Hong Anhបានមានជំនួប
សន្ទនា ជាមួយកម្មាភិបាល ដំណាងអង្គភាពអាជីវកម្មវៀតណាមនិងជនវៀត
ណាមនៅឡាវផងដែរ៕