វៀតណាមនិងអ៊ីតាលីកំពុងឆ្លងកាត់ដំណាក់កាលល្អបំផុតនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
(VOVWORLD) -ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីតាលីកំពុងឆ្លងកាត់ដំណាក់កាលល្អបំផុត ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៧៣មក។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Cao Chinh Thien នៅក្នុងការឆ្លើយសំភាសន៍មួយជាមួយអ្នកយកព័ត៌មាន |
ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអ៊ីតាលី លោក Cao Chinh Thien បានអះអាងដូច្នេះនៅក្នុងការឆ្លើយ សំភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌ មានវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ថ្ងៃទី២៣ខែមិនា។
យោងតាមលោក Cao Chinh Thien ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បន្ទាប់ពីបាន បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រមក ប្រទេសទាំងពីរទទួលបានសមិទ្ធិសំខាន់ៗជា ច្រើន។ ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីនោះ លោក Cao Chinh Thien បាន ចាត់ទុកថា ក្រៅពីបណ្តាយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដែលមាន ស្រាប់នោះ ភាគីទាំងពីរគប្បីបង្កើតបន្ថែមនូវកាណាល់សហប្រតិបត្តិការរវាង សហ គ្រាសខ្នាតតូចនិងមីក្រូ ជួយស្វែងយល់និងបើកទូលាយទីផ្សារនាំចេញសម្រាប់ សហគ្រាសទាំងអស់នេះនៅប្រទេសនីមួយៗ។ ជាពិសេស បន្តការផ្សព្វ ផ្សាយអំពីវប្ប ធម៌ ទេសចរណ៍ បង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ អប់រំ និងការជួបប្រាស្រ័យ ប្រជាជនឈរលើមូលដ្ឋាននៃការតភ្ជាប់ចំណងមិត្តភាព និងតម្រូវការជាក់ស្តែងរបស់ ប្រទេសនីមួយៗ៕