(VOVworld) - នាព្រឹកថ្ងៃទី១៣ កក្កដា នៅរដ្ឋធានីហាណូយរបស់វៀតណាម ឧត្តម
សេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាមបាន
ទទួលជួបសន្ទនាជាមួយទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិកទទួល បន្ទុកនាយក
ដ្ឋានគ្រប់គ្រងនិងត្រួតពិនិត្យអាវុធលោក Frank A.Rose ក្នុងឱកាសលោកកំពុង
អញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម។លោកឧត្តមសេនីយ៍ឯក Nguyen Chi
Vinh បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អាមេរិកនៅតំបន់និង សុំឲ្យសហប្រតិ
បតិ្តការជាមួយអាមេរិកដោយឈរលើគោលការណ៍គោរពធម្មនុញ្ញអ.ស.ប ច្បាប់
អន្តរជាតិ គោរពប្រព័ន្ធនយោបាយ ឯករាជ្យ អធិបតេយ្យភាពនិង បូរណភាពដែន
ដីរបស់ប្រទេសនិមួយៗ។លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់
ថា វៀតណាមសុំឲ្យអាមេរិកលុបចោលយ៉ាងពេញលេញនូវបទហុំព័ទ្ធអាវុធចំពោះ
វៀតណាម ព្រមទាំងស្នើឲ្យភាគីទាំង២បន្តអនុវត្តទំនាក់ទំនង សហប្រតិបតិ្តការ
តាមស្មារតីនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយឆ្នាំ២០១៣ អនុស្សរណៈ
យោគយល់ស្ដីពីការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យការពារជាតិទ្វេភាគី
(MOU)ឆ្នាំ២០១១ និងសេចក្ដីថ្លែងការរួមស្ដីពីទំនាក់ទំនងការពារជាតិឆ្នាំ២០១៥។
រីឯខ្លួនវិញ លោកទីប្រឹក្សា Frank A. Rose បានអះអាងថា នឹងធ្វើអស់ពីកម្លាំងកាយ
ចិត្តដើម្បីរួមជាមួយកងទ័ពនៃប្រទេសទាំង២បង្កើនកិច្ចសហប្រតិបតិ្តការតាមខ្លឹម
សារនានាដែលត្រូវបានកំណត់ ប្រមូលផ្ដុំសហប្រតិបតិ្តការដោះស្រាយផលវិបាក
ដោយសង្គ្រាម សកម្មភាពរក្សាសន្តិភាពរបស់អ.ស.បនិងសន្តិសុខសមុទ្រផង
ដែរ៕