វៀតណាមនិងអាមេរិកត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាម
(VOVWORLD) - នៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកយកព័ត៌ មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាមេ រិកបានធ្វើបទសម្ភាសជាមួយលោក Timothy Lieser, ទីប្រឹក្សាជាន់ខ្ពស់នៃ គណៈកម្មាធិការបទដ្ឋានថវិការរបស់ព្រឹទ្ធសភាអាមេរិក និងជាប្រឹក្សាគោលនយោបាយកិច្ចការបរទេសខុទ្ទកាល័យព្រឹទ្ធសមាជិក Patrick Leahy។
ក្នុងឱកាសនៃគណៈកម្មាធិការបញ្ជាណែនាំជាតិទទួលបន្ទុកការជំនះពុះពារ លើផលវិបាកដោយគ្រាប់មីននិងសារធាតុគីមីពុលក្រោយសង្គ្រាម (ហៅថាគណៈកម្មាធិការដឹបញ្ជាណែនាំលេខ ៧០១) ដោយសហការជាមួយវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP) ដើម្បីត្រៀមរៀបចំរៀបចំសិក្ខាសាលា “ជំនះពុះពារនូវផលវិបាកដោយសង្គ្រាម : កំណាត់ផ្លូវនៃការផ្សះផ្សារនិងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាមនិងសហរដ្ឋអាមេរិក” នៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាមេរិកបានធ្វើបទសម្ភាសជាមួយលោក Timothy Lieser, ទីប្រឹក្សាជាន់ខ្ពស់នៃ គណៈកម្មាធិការបទដ្ឋានថវិការរបស់ព្រឹទ្ធសភាអាមេរិក និងជាប្រឹក្សាគោលនយោបាយកិច្ចការបរទេសខុទ្ទកាល័យព្រឹទ្ធសមាជិក Patrick Leahy។
យោងតាមលោក Timothy Lieser បច្ចុប្បន្ននេះ នៅមានការងារជាច្រើនត្រូវធ្វើហើយភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការដើម្បីជំរុញថែមទៀតនូវកម្មវិធី ជួយឧប ត្ថម្ភវៀតណាម ក្នុងនោះមានគម្រោងសំអាតសារធាតុពុលពណ៌លឿងទុំ dioxin នៅឯព្រលានយន្តហោះ Bien Hoa។ លោក Timothy Leiser បានឲ្យដឹងថា អាមេរិកចាត់ទុកគោលនយោបាយជំនះពុះពារលើផលវិបាកក្រោយសង្គ្រាម ជាអាទិភាពនៅក្នុងទំនាក់ទំនងជាមួយវៀតណាម រួមជាមួយអាទិភាពផ្សេងទៀតដូចជាពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសន្តិសុខ,បញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ ព្រោះថា ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះប្រធានាធិបតីអាមេរិកនិងរដ្ឋមន្ត្រីការបរទេសអាមេរិសុទ្ធតែបានលើកឡើងពីបញ្ហានេះហើយប្រការចាំបាច់ គឺសហរដ្ឋអាមេរិកនឹងបន្តសហការនិងអនុវត្ត រាល់ការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីជួយ វៀតណាមជំនះពុះពារលើផលវិបាកដោយសង្គ្រាមផងដែរ៕