វៀតណាមនិងអាមេរិកនាំទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ
|
វៀតណាមនិងអាមេរិកនាំទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ |
(VOV)_ក្នុងក្របខ័ណ្ឌកម្មវិធីចូលរួមមហាសន្និបាត IPU-132 នាព្រឹកថ្ងៃទី៣១
មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានទទួលជួបសន្ទនា
ជាមួយលោកស្រី Nancy Pelosy ថ្នាក់ដឹកនាំគណៈបក្សអធិបតេយ្យភាព ក្នុងរដ្ឋសភា
ជាន់ទាប និងគណៈប្រតិភូសភាជាន់ទាបអាមេរិក។ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung និងជាប្រធាន IPU-132 បានថ្លែងអំណរគុណចំពោះរដ្ឋ
សភាអាមេរិក ដែលបានមានសេចក្ដីសម្រេចចិត្ត សម្លេងសកម្មគាំទ្រវៀតណាម
ក្នុងការរក្សាស្ថិរភាព សន្តិសុខ និងសន្តិភាព ក៏ដូចជាអំពាវនាវអោយបណ្ដាអង្គ
ការហិរញ្ញវត្ថុវិនិយោគ សហប្រតិបត្តិការជាមួយវៀតណាម។ លោក Nguyen Sinh
Hung បានបង្ហាញជឿជាក់ថា៖ តាមរយៈបណ្ដាយន្តការសហប្រតិបត្តិការ សន្ទនា
ដៃគូ រវាងរដ្ឋសភាទាំងពីរ រដ្ឋាភិបាលទាំងពីរ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់
ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍ល្អប្រសើពី១ថ្ងៃទៅ១ថ្ងៃ។ រីឯ លោក
ស្រី Nancy Pelosy បានអះអាងថា៖អាមេរិក និងវៀតណាមមានសក្ដានុភាពជាច្រើន
ដើម្បីលើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ប្រធានរដ្ឋសភា Nguyen
Sinh Hung និងលោកស្រី Nancy Pelosy បានឯកភាពអំពីការបង្កើនជំនួបសន្ទនា
ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ចែករំលែកបទពិសោធន៍នីតិបញ្ញាត្តិ ឃ្លាំមើល
ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ខំប្រឹងប្រែងនាំ
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង៤០ពាន់លានដុល្លារអាមេរិក…លៗ