វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការដៃគូលើគ្រប់វិស័យ

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ឧសភានោះ វៀត ណាមនិងអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមស្តីពី ការពង្រឹងភាពជាដៃគូគ្រប់ ជ្រុងជ្រោយរវាងភាគីទាំងពីរ។ 
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការដៃគូលើគ្រប់វិស័យ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump (រូបថតៈ Vu Dung-Pham Huan)

នាថ្ងៃទី៣១ឧសភា នៅសេតវិមាន នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបចរចារជាមួយប្រ ធានាធិបតីអាមេរិកលោក Donald Trump ដោយដាក់ចេញដំណើរការសម្រាប់ទំនាក់ ទំនងវៀតណាម-អាមេរិក។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា មានឱ កាសជាច្រើនកំពុងបើកចេញសម្រាប់វៀតណាមនិងអាមេរិកលើគ្រប់វិស័យ។ ថ្នាក់ ដឹកនាំទាំងពីររូប បានឯកភាពជម្រុញរាល់ឱកាសពោលខាងលើ តាមរយៈការពង្រឹង ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ឈរលើមូលដ្ឋានគោរពធម្មនុញ្ញអង្គការសហប្រជា ជាតិនិងច្បាប់អន្តរជាតិ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនិងប្រព័ន្ធ នយោបាយរបស់គ្នាទៅវិញទៅមកផងដែរ។

        ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃកិច្ចការពារ ជម្រុញសិទ្ធិ មនុស្សនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ប្រទេសនីមួយៗ។

        ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវការយកចិត្តទុកដាក់ទៅលើរាល់បញ្ហាតំបន់ និងអន្តរជាតិ ក្នុងនោះ មានបញ្ហាសមុទ្រខាងកើតនិងទប់ទល់ជាមួយបម្រែបម្រួល អាកាសធាតុ។

ថ្នាក់ដឹកនាំទាំងពីររូបបានបើកចេញអនាគតភ្លឺស្វាងសម្រាប់ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយដោយឯកភាពពង្រឹងទំនាក់ទំនងនេះឲ្យកាន់តែជាក់ស្តែង ស៊ី ជម្រៅជាង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បី សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ