វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជន

(VOVWORLD) - ភាគីទាំងពីរបានឯកភាព នឹងដំណើរការចរចា ចុះហត្ថលេខាលើឯកសារ នានាសំដៅបង្កើតឡើងក្របខ័ណ្ឌសហប្រតិបតិ្តការលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌដូចជា៖ កិច្ចព្រមព្រៀងគាំទ្រគ្នាផ្នែកយុត្តិធម៌ស្ដីពីបញ្ហាព្រហ្មទណ្ឌ និងកិច្ចព្រម ព្រៀងធ្វើបត្យាប័ន។ 

នាថ្ងៃទី៣ ខែកក្កដា នៅរដ្ឋធានីហាណូយ គណៈប្រតិភូក្រសួងនគរបាល វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯកលោក Le Quy Vuong អនុរដ្ឋមន្រ្តី ក្រសួងនគរបាល បានជួបចរចាជាមួយគណៈ ប្រតិភូទីភ្នាក់ងារស៊ើបអង្កេត សហព័ន្ធ (FBI) របស់អាមេរិកដឹកនាំដោយលោក David Bowdich នាយករង FBI។

        ភាគីទាំងពីរបានឯកភាព នឹងដំណើរការចរចា ចុះហត្ថលេខាលើឯកសារ នានាសំដៅបង្កើតឡើងក្របខ័ណ្ឌសហប្រតិបតិ្តការលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌដូចជា៖ កិច្ចព្រមព្រៀងគាំទ្រគ្នាផ្នែកយុត្តិធម៌ស្ដីពីបញ្ហាព្រហ្មទណ្ឌ និងកិច្ចព្រម ព្រៀងធ្វើបត្យាប័ន។ ភាគីទាំងពីរបានឯកភាពលើការផ្លាស់ប្ដូរទៅវិញទៅមក ទទួលយកនិងដោះស្រាយព័ត៌មានឧក្រិដ្ឋកម្មយ៉ាងញឹកញាប់ រវាងការិយាល័យ INTERPOL វៀតណាមនិង FBI ក្នុងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមានការ រៀបចំឆ្លងដែន ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមកស្ដីពីវីធីសាស្ត្រនិងល្បិចកលរបស់ បណ្ដាប្រភេទឧក្រិដ្ឋកម្មថ្មីៗ ព្រមទាំងបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យការ ពារសន្តិសុខបណ្ដាញនិយាយរួម ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជនប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់និយាយដោយឡែក។

  នាថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នាយឧត្តមសេនីយ៍លោក To Lam បានទទួលជួបជាមួយគណៈប្រតិភូនៃ FBI ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ