វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន

វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន - ảnh 1
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន

          (VOV)_នាថ្ងៃទី២១មិនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មានិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានមានជំនួបធ្វើការជាមួយឯកអគ្គរដ្ឋទូត​អា
មេរិកប្រចាំនៅវៀតណាម ​ Ted Osius ស្ដីអំពីកម្មវិធីសហប្រតិបត្តិការរវាង​វៀត​ណាម​
និងអាមេរិក ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។ ​នៅទីនេះ រដ្ឋមន្ត្រី លោក Truong Minh
Tuan បានស្នើអោយភាគីទាំងពីរត្រូវជំរុញខ្លាំងជំនួបសន្ទនាអំពីគោល​នយោបាយ ​
ដើម្បីបង្កើនការយោគយល់គ្នា និងតម្រង់ទិសអនុវត្តនាពេលខាងមុខ។ ​លោក Truong
 Minh Tuan បានអោយដឹងថា៖ នាពេលខាងមុខនេះ វៀតណាមនឹង​កសាង​ទីក្រុងឆ្លាត
ចំនួន៥ និងសំណូមពរអោយបណ្ដាសហគ្រាសអាមេរិកចូលរួម​ចែករំលែកបច្ចេកវិទ្យា 
និងសហប្រតិបត្តិការកសាងបទដ្ឋានវាយតំលៃទីក្រុងឆ្លាត និង​ជំរុញកិច្ចសហប្រតិប
ត្តិការជាមួយតំបន់ផ្សេងៗ កសាងគំរោងផែនការនាពេលខាងមុខ។​

រីឯ ឯកអគ្គរដ្ឋទូត​ Ted Osius បានអោយដឹងថា៖ នាពេលខាងមុខនេះ ភាគី​អាមេរិកនឹងជួបធ្វើការជាមួយបណ្ដាតំបន់កំពុងប្រមូលផ្តុំកសាងទីក្រុងឆ្លាត​ដូចជា៖ Hai Phong, Quang Ninh, ​ទីក្រុងហូជីមិញ  និងរៀបចំសិក្ខាសាលាដើម្បីកសាងគំរោង​ការណ៍ជាក់ស្ដែងស្ដីអំពីខ្លឹមសារនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ