វៀតណាមនិងអាមេរិកសន្យាបង្កើនសមត្ថភាពអនុវត្តច្បាប់ជលផល

(VOVWORLD) - នាថ្ងៃទី២២ កក្កដា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ) និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿង ញៀននិងអនុវត្តច្បាប់អន្តរជាតិ (ក្រសួងការបរទេសអាមេរិក) បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាស្ដីពីការបង្កើនសមត្ថភាពអនុវត្តច្បាប់ជលផល។
វៀតណាមនិងអាមេរិកសន្យាបង្កើនសមត្ថភាពអនុវត្តច្បាប់ជលផល - ảnh 1ទិដ្ឋភាពនៃពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើនសមត្ថភាពអនុវត្តច្បាប់ជលផល។ (រូបថត៖ Bnews/TTXVN)

យោងតាមឯកសារនេះ ភាគីទាំងពីរបានសហប្រតិបត្តិការក្នុងសកម្ម ភាពជាច្រើនដូចជា៖ កសាងនិងដាក់ឲ្យដំណើរការនូវកម្មវិធីសហប្រតិបត្តិ ការឬគម្រោងជួយឧបត្ថម្ភខាងបច្ចេកទេសសម្រាប់ស្ថាប័នប្រតិបត្តិច្បាប់ជលផលនៅវៀតណាម ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនិងរាំងស្កាត់អំពើនេសាទ ដោយខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការអនុញ្ញាត (IUU) ប្រយុទ្ធ ប្រឆាំងបទល្មើសពាក់ព័ន្ធដល់ការនេសាទ ផ្គត់ផ្គង់ព័ត៌មានស្ដីពីការបណ្ដុះ បណ្ដាល បច្ចេកទេសស៊ើបអង្កេតសម្រាប់កម្មាភិបាលប្រតិបត្តិច្បាប់។ ក្រៅ ពីនោះ ភាគីទាំងពីរនឹងសហការគ្នារៀបចំវគ្គបណ្ដុះបណ្ដាលនិងផ្លាស់ប្ដូរ ជំនាញក្នុងវិស័យស៊ើបអង្កេត ត្រួតពិនិត្យនិងល្បាតនៅសមុទ្រ ណែនាំ បច្ចេកទេសប្រតិបត្តិឧបករណ៍ឯកទេសនិងបច្ចេកទេសគ្រប់គ្រងភស្តុតាង ឧក្រិដ្ឋកម្ម ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ